ទីក្រុងបាសែឡូណា៖ ក្រុមហ៊ុន Alef Aeronautics មានមូលដ្ឋាន នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានអះអាង អំពីចំនួនកើនឡើង កាន់តែច្រើន ក្រោយពេលមានសេចក្ដីរាយការណ៍ អំពីអ្នកបញ្ជាទិញឡានហោះ២កៅអី Alef Model A ហើយក្រុមហ៊ុន កំពុងតែមានគម្រោងឲ្យអតិថិជនបង់ប្រាក់ ចំនួន ៣០០ ០០០ដុល្លារ សម្រាប់ម៉ូដែល A ។ នេះបើតាមសារព័ត៌មាន CNBC បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤។ ក្រុមហ៊ុន Alef Aeronautics ជាក្រុមហ៊ុនរថយន្តអាចហោះហើរបាន គាំទ្រដោយអ្នកបណ្តាក់ទុនដ៏ល្បីឈ្មោះ លោក Tim Draper បានអះអាង ថា ក្រុមហ៊ុនបានឈានដល់ការបញ្ជាទិញមុន ចំនួន ២ ៨៥០គ្រឿង សម្រាប់យានយន្ដហោះបញ្ឈរ និង ចុះចត (eVTOL) នាពេលអនាគត។
ក្រុមហ៊ុន Alef Aeronautics មានមូលដ្ឋាននៅទីក្រុង San Mateo រដ្ឋកាលីហ្វ័រញ៉ា បានបញ្ជាក់ថាចំនួននៃការកុម្ម៉ង់ទុកមុន កាលពីពេលថ្មីៗនេះ បានឈានដល់កំណត់ត្រាថ្មីមួយ បន្ទាប់ពីបានរាយការណ៍ អំពីការបញ្ជាទិញជាមុន ចំនួន ២ ៥០០គ្រឿង សម្រាប់ រថយន្តហោះ ដែលមានកៅអីចំនួនពីរ គឺប្រភេទ Alef Model A។អតិថិជន អាចទទួលបានការបញ្ជាទិញមុន សម្រាប់ម៉ូដែល A តាមអ៊ីនធឺណិត ហើយដើម្បីបញ្ជាទិញមុន អ្នកត្រូវដាក់ប្រាក់កក់ ចំនួន១៥០ដុល្លារ សម្រាប់រថយន្តប្រភេទនេះខណៈក្រុមហ៊ុន Alef គ្រោងនឹងឲ្យអតិថិជនបង់ថ្លៃ ៣00 000ដុល្លារ សម្រាប់ម៉ូដែល A នៅពេល ចាប់ផ្ដើមដំណើរការ។ ដូច្នេះសម្រាប់ការបញ្ជាទិញមុន ចំនួន ២ ៨៥០គ្រឿង ដែលនឹងផ្តល់ឱ្យឡានហោះទាំងនេះនូវតម្លៃបញ្ជាទិញរួមគ្នា ជាង៨៥០លានដុល្លារ រហូតមកដល់បច្ចុប្បន្ននេះ។
លោក ជីម ឌូខូវនី (Jim Dukhovny) នាយកប្រតិបត្ដិក្រុមហ៊ុន Alef បានប្រាប់ដល់ទូរទស្សន៍ CNBC ថា គិតត្រឹមថ្ងៃនេះ យើងមានការបញ្ជាទិញមុនច្រើន ជាង ២៨៥០គ្រឿង ជាមួយនឹងការដាក់ប្រាក់កក់។ សកម្មភាពបែបនេះ ធ្វើឱ្យរថយន្ដប្រភេទនេះ ក្លាយជាឡានហោះ លក់ដាច់បំផុត នៅក្នុងប្រវត្តិសាស្ត្រ ដោយច្រើនជាងក្រុមហ៊ុន Boeing, Airbus, Joby Aviation និង eVTOLs។ក្រុមហ៊ុន Alef កំពុងតែធ្វើការដាច់ដោយឡែកពីគ្នា លើរថយន្តប្រភេទ Sedan ដែលមានមនុស្ស ៤នាក់ ប៉ុន្តែ Model Z គ្រោងនឹងចេញលក់ នៅឆ្នាំ២០៣៥ នៅក្នុងតម្លៃ៣៥ ០០០ដុល្លារ ហើយជារថយន្តអគ្គិសនីមានតម្លៃថោក។
ក្រុមហ៊ុន Alef ត្រូវបានគាំទ្រពីដំបូង ដោយក្រុមហ៊ុន Tesla របស់មហាសេដ្ឋីលំដាប់លេខ២របស់ពិភពលោក លោក អេឡុន ម៉ាស់ខ៍ ។ រីឯវិនិយោគិន លោក Tim Draper ក៏បានវិនិយោគ នៅក្នុងក្រុមហ៊ុនរុករកអវកាស SpaceX របស់លោក អេឡុន ម៉ាស់ខ៍ ( Elon Musk) ផងដែរ។ លោក អេឡុន ម៉ាស់ខ៍ ធ្លាប់ជាអ្នកសង្ស័យគួរឱ្យកត់សម្គាល់ ចំពោះឡានហោះ ដោយគាត់បាននិយាយ ថា គាត់មិនគិត ថា ឡានហោះទាំងនេះ ជាការបំពេញបន្ថែមដ៏ល្អ សម្រាប់ចរាចរណ៍ផ្លូវគោកនោះឡើយ។
ឡានហោះ Alef Model A អាចហោះនៅលើអាកាស នៅក្នុងល្បឿន ១១០ម៉ៃល៍ ឬ ស្មើនឹងប្រហែល ១៧៧គីឡម៉ែត្រក្នុងមួយម៉ោង ខណៈត្រូវកំណត់បើកបរនៅលើផ្លូវជាតិ ចន្លោះពីជាង៤០ ទៅជាង៥៦គីឡូម៉ែត្រ ក្នុងមួយម៉ោង។ រីឯការកំណត់គោលដៅដាក់ឲ្យដំណើរការ នៅឆ្នាំ២០២៥ ហើយ Alef Model A អាចផ្ទុកទម្ងន់បាន ប្រហែល ៨៥០ ផោន ឬស្មើនឹងប្រហែល ជាង៤០០គីឡូក្រាម ៕