មេដឹកនាំអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានថា នៅថ្ងៃច័ន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ បើសិនក្រុម Hezbollah នៅលីបង់ចូលរួមក្នុងសង្គ្រាម នឹងបង្កកំហុសក្នុងជីវិតរបស់ខ្លួន ខណៈដែលភាពតានតឹងបានកើនឡើង នៅតាមព្រំដែនអ៊ីស្រាអែល និងលីបង់។
ការព្រមានរបស់មេដឹកនាំអ៊ីស្រាអែលរូបនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលចុះអធិការកិច្ចមូលដ្ឋានកងទ័ពនៅជិតព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែលជាមួយប្រទេសលីបង់ ជាទីមានការបាញ់ផ្លោងឆ្លងដែនដាក់គ្នាទៅវិញទៅមក ដែលកំពុងបង្កការភ័យខ្លាចពីការផ្ទុះរាលដាលសង្គ្រាមកាន់តែធំ។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានគូសបញ្ជាក់ថា ប្រសិនបើក្រុម Hezbollah ព្យាយាម និងចូលរួមក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស នោះវានឹងក្លាយជាការបង្កកំហុសក្នុងជីវិតរបស់ខ្លួន។
លោក Netanyahu និយាយទៀតថា យើងនឹងវាយប្រហារពួកគេដោយកម្លាំងដែលក្រុមនេះមិនអាចនឹកស្មានដល់ ហើយផលប្រយោជន៍របស់ពួកគេ និងរដ្ឋលីបង់នឹងត្រូវរងការបំផ្លិចបំផ្លាញ។
លោក Netanyahu បានប្រាប់កងកុម្ម៉ង់ដូ ថា យើងកំពុងប្រយុទ្ធដើម្បីជីវិតដែលជាការប្រយុទ្ធដើម្បីផ្ទះរបស់យើង។ នេះមិនមែនជាការពន្លើសទេ នេះ គឺជាសង្គ្រាម «ត្រូវធ្វើឬឈប់»។ក្រុមហេសប៊ូឡា គឺជាចលនាអ៊ីស្លាម ដែលគាំទ្រដោយអ៊ីរ៉ង់ ដែលមានកងកម្លាំងយោធាដ៏មានឥទ្ធិពល បំផុតមួយក្នុងចំណោមកងកម្លាំងយោធាដ៏មានឥទ្ធិពលបំផុតនៅមជ្ឈិមបូព៌ាផងដែរ៕