រដ្ឋាភិបាលអូស្ត្រាលីនិយាយថា ខ្លួននឹងដាក់ឱ្យប្រើច្បាប់ជាលើកដំបូងរបស់ពិភពលោកដើម្បីហាមប្រាមកុមារអាយុក្រោម ១៦ ឆ្នាំពីប្រព័ន្ធផ្សព្វផ្សាយសង្គម។
នាយករដ្ឋមន្ត្រី Anthony Albanese បាននិយាយថាច្បាប់ដែលបានស្នើឡើង ដែលនឹងត្រូវដាក់ក្នុងសភានៅសប្តាហ៍ក្រោយ គឺមានគោលបំណងកាត់បន្ថយ "គ្រោះថ្នាក់" ប្រព័ន្ធផ្សព្វផ្សាយសង្គមដែលកំពុងរំលោភលើកុមារអូស្ត្រាលី។ លោកបានបន្តទៀតថា ច្បាប់នេះនឹងចូលជាធរមានរយៈពេល ១២ខែ បន្ទាប់ពីវាបានអនុម័តរួចហើយនឹងត្រូវពិនិត្យឡើងវិញបន្ទាប់ពីច្បាប់នេះបានចូលជាធរមាន។
រដ្ឋាភិបាលអូស្ត្រាលីបានបញ្ជាក់ថា ការដាក់ហាមប្រាណនូវច្បាប់ទាំងនេះសម្រាប់កុមារគឺគោលបំណងដើម្បីការពារ កុមារពីខ្លឹមសារដែលបង្ករគ្រោះថ្នាក់ក្នុងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានមិនពិត ការគំរាមគំហែង និងសម្ពាធផ្សេងៗជាច្រើនទៀតផងដែរ។ ម្យ៉ាងវិញទៀត ដោយសារតែការប្រើប្រាស់នូវប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនពេកសម្រាប់ក្មេងដែលមានអាយុក្រោម១៦ ឆ្នាំ កំពុងតែធ្វើឲ្យមានការរីករាលដាលនៃជំងឺផ្លូវចិត្តទៅដល់កុមារជាច្រើនផងដែរ។
ក្នុងនោះលោក Albanese ក៏បានបន្ថែមទៀតថាការបើកឲ្យកុមារដែលមានអាយុក្រោម១៦ ឆ្នាំមានការបើកទូលាយដោយអប់រំពួកគេអំពីរបៀបនៃផលប្រយោជន៍ក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងការហាមឃាត់ពួកគេនៅក្នុងការប្រើប្រាស់នូវបណ្ដាញផ្សព្វផ្សាយគឺមានគុណសម្បត្តិ និងគុណវិបត្តិស្មើគ្នា។ ហើយលោកនៅតែមានការព្រួយបារម្ភអំពីបញ្ហាទាំងអស់នេះ ហេតុដូច្នេះហើយទើបបានជាលោកសម្រេចដាក់ចេញនូវច្បាប់នេះសម្រាប់អនុវត្តនៅក្នុងប្រទេសរបស់ខ្លួនក្នុងការការពារកុមារពីផលប៉ះពាល់ផ្សេងៗនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់សង្គម។