2024-02-13 02:02
326

រាជធានីតូក្យូ៖ ជាមួយនឹងការបង្កើនឥទ្ធិពលយោធារបស់ក្រុងប៉េកាំង កាន់តែខ្លាំងឡើង នៅក្នុងតំបន់នោះ ជប៉ុន បានបំពាក់មីស៊ីលទំនើបៗបន្ថែមទៀតទៅលើបាឡែនយក្សរបស់ខ្លួន  សម្រាប់ត្រៀមបាញ់ពន្លិចនាវាមុជទឹករបស់ចិន ប្រសិនបើមានឧបទ្ទវហេតុ កើតឡើងជាយថាហេតុណាមួយ នាពេលអនាគត។

សារព័ត៌មាន  Business Insider បានផ្សាយ ថា ជប៉ុន បានចេញប្រតិបត្ដិការនាវាមុជទឹកថ្មីរបស់ខ្លួន ប្រភេទ Taigei-class ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០២០មកម្ល៉េះ។ នាវមុជទឹក មានរហស្សនាម «ត្រីបាឡែនយក្ស»ទាំងនេះ ត្រូវបានគេរំពឹង ថា នឹងតាមប្រមាញ់នាវាចម្បាំងរបស់ចិន ប្រសិនបើសង្គ្រាមផ្ទុះឡើង។ ជាមួយគ្នានេះ នាវាមុជទឹករបស់ជប៉ុន ទាំងនេះ មានសមត្ថភាពកម្រិតខ្ពស់ និង បំបាំងកាយ ទើបធ្វើឱ្យនាវាមុជទឹកបាឡែនយក្សទាំងនេះ ក្លាយជានាវាមុជទឹកដ៏សំខាន់បំផុត សម្រាប់ការឆ្មក់វាយប្រហារទៅលើនាវារបស់ចិន។

បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹង ថា ក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់កាវ៉ាសាគី (Kawasaki Heavy Industries) កាលពីខែតុលា បានចាប់ផ្តើមដំណើរការនាវាមុជទឹកថ្មីបំផុតរបស់ប្រទេសជប៉ុន នៅក្នុងពិធីមួយ នៅឯកន្លែងផលិតនាវារបស់ខ្លួន ស្ថិតក្នុងទីក្រុងកូបេ (Kobe) ប្រទេសជប៉ុន ឈ្មោះ« JS Raigei (ជាភាសាជប៉ុន មានន័យ ថា រន្ទះបាឡែន)។ នាវាមុជទឹកវាយប្រហារ ដើរដោយដោយម៉ាស៊ូត និង អគ្គិសនីនេះ ជានាវាមុជទឹកទីបួន ប្រភេទ Taigei-class (តៃហ្គេ-ហ្កាស) មានន័យថា «ត្រីបាឡែនយក្ស»។


ជប៉ុន បានចាប់ផ្ដើមដំណើរការនាវាមុជទឹកយក្សថ្មីនេះ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០២០ រហូតមក ហើយក៏ជាការបង្ហាញ អំពីការតាំងចិត្តរបស់ប្រទេសជប៉ុន នៅក្នុងការធ្វើទំនើបកម្មលើកងនាវាមុជទឹករបស់ខ្លួន ជាមួយនឹងប្រភេទនាវាមុជទឹកអគ្គិសនី-ម៉ាស៊ូត ដែលត្រូវបានចាត់ទុក ថា វាជានាវាមុជទឹកដ៏ល្អបំផុត នៅលើពិភពលោក។
ជាមួយនឹងបច្ចេកវិទ្យា និង ការច្នៃប្រឌិតថ្មីៗនេះ នាវាមុជទឹក Taigei-class របស់ជប៉ុន ត្រូវបានរចនាឡើង សម្រាប់ការពារបញ្ចៀសពីការគំរាមកំហែងយ៉ាងពិតប្រាកដ ខណៈកំពុងតែកើនឡើង នៃការគំរាមកំហែង  ពីកងទ័ពជើងទឹករបស់ប្រទេសចិន។ នាវាមុជទឹកបាឡែនយក្សរបស់ជប៉ុន ត្រូវបានគេរំពឹង ថា នឹងដើរតួយ៉ាងសំខាន់ នៅក្នុងការតាមប្រមាញ់នាវាមុជទឹករបស់ចិន ប្រសិនបើសង្រ្គាមផ្ទុះឡើង។

សមត្ថភាពនាវាមុជទឹករបស់ប្រទេសជប៉ុន ក្លាយជាលទ្ធផល នៃមូលដ្ឋានឧស្សាហកម្មដ៏ធំមួយ និង មានបទពិសោធន៍ជាច្រើន នៅក្នុងការកសាង និង ប្រតិបត្តិការនាវាមុជទឹក អស់រយៈពេលជាងមួយសតវត្សកន្លងមកនេះ។ នាវាមុជទឹករបស់ជប៉ុន ត្រូវបានគេកោតសរសើរយ៉ាងពិសេស ចំពោះប្រសិទ្ធភាព និង សមត្ថភាពដ៏ទំនើបរបស់វា រួមទាំង ជាថ្នាក់នាវាមុជទឹកនាំមុខដំបូងគេ ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាតាមអាកាស AIP ហើយអនុញ្ញាតឱ្យវាប្រតិបត្ដិការដោយម៉ាស៊ូត-អគ្គិសនី សម្រាប់ដំណើរការ នៅក្រោមទឹក នៅក្នុងរយៈពេលយូរថែមទៀតផង។

ភាពទំនើបលើផ្នែកបច្ចេកវិទ្យា នៃនាវាមុជទឹករបស់ជប៉ុន រួមជាមួយនឹងកម្លាំងកងនាវាមុជទឹកវាយប្រហារ ដើរដោយថាមពលនុយក្លេអ៊ែររបស់កងទ័ពជើងទឹកអាមេរិក បានអនុញ្ញាតឱ្យកងទ័ពជើងទឹករបស់ប្រទេសជប៉ុន ត្រូវបានគេស្គាល់ជាផ្លូវការ ថា ជាកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន (JMSDF) ដើម្បីដាក់ពង្រាយកងនាវាមួយ ធៀបនឹងប្រទេសជិតខាងរបស់ខ្លួន៕