(ប៉េកាំង)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នៅថ្ងៃសុក្រសប្តាហ៍នេះ បានអំពាវនាវឱ្យបណ្តាប្រទេសអ៊ីស្លាម ធ្វើសកម្មភាពរួមគ្នាប្រឆាំងនឹងការវាយលុកដែលកំពុងបន្ត របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកបានធ្វើការកត់សម្គាល់បែបនេះ នៅពេលថ្លែងសារជាវីដេអូនៅក្នុងសន្និសីទវេទិកាយុវជនកិច្ចសហប្រតិបត្តិការអ៊ីស្លាមលើកទី៥ នៅទីក្រុងអ៊ីស្តង់ប៊ុល។ លោក Erdogan បាននិយាយដូច្នេះថា «យើងកំពុងបន្តទំនាក់ទំនងការទូត ដើម្បីឱ្យបណ្តាប្រទេសអ៊ីស្លាម អាចធ្វើសកម្មភាពរួមគ្នាប្រឆាំងនឹងអំពើឃោរឃៅរបស់អ៊ីស្រាអែលនៅហ្គាហ្សា»។
លោកប្រធានាធិបតីតួកគីរូបនេះបានកត់សម្គាល់ថា ប្រទេសរបស់លោកក៏កំពុងធ្វើការដើម្បី «ធានាថាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមដែលប្រព្រឹត្តដោយអ៊ីស្រាអែល មិនត្រូវបានមើលរំលងនៅក្នុងឆាកអន្តរជាតិឡើយ»។
លោកបានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តរបស់តួកគីក្នុងការគាំទ្រការបង្កើតរដ្ឋឯករាជ្យ អធិបតេយ្យភាព និងមានការទទួលស្គាល់ជាសកលសម្រាប់ប៉ាឡេស្ទីន។ លោក Erdogan បាននិយាយថា «យើងនឹងបន្តការតស៊ូរបស់យើងរហូតដល់មានការបង្កើតរដ្ឋប៉ាឡេស្ទីនមួយ ដែលឯករាជ្យឈរលើព្រំប្រទល់ឆ្នាំ ១៩៦៧ ជាមួយទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន»។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយលុកយោធាដ៏សាហាវបំផុតមួយនៅតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នៅភាគខាងត្បូងអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សប្រហែល ១,២០០ នាក់។ ក្រសួងសុខាភិបាលរបស់ពួកហាម៉ាស បានឱ្យដឹងនៅថ្ងៃសុក្រសប្តាហ៍នេះថា ចំនួនអ្នកស្លាប់ក្នុងចំណោមប្រជាជនប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្ត បានកើនឡើងដល់ ២៧,៩៤៧ នាក់៕