រដ្ឋធានីកវៀ៖ យន្ដហោះចម្បាំង F-16 របស់កងទ័ពអ៊ុយក្រែន បានទទួលជ័យជម្នះជាលើកដំបូង ទប់ទល់នឹងការវាយប្រហារទ្រង់ទ្រាយធំតាមផ្លូវអាកាស ពីទាហានរបស់រុស្ស៊ី ចាប់តាំងពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ រហូតមក ក្រោយពេលរដ្ឋាភិបាលក្រុងកៀវ បានទទួលជំនួយទ្រព្យសម្បត្ដិការពារជាតិដ៏សំខាន់ទាំងនេះ ពីបណ្ដាប្រទេសលោកខាងលិច។
សារព័ត៌មាន The Daily Digest បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៣០ ខែសីហា ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ នៅសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃពុធ (ទី២៧ ខែសីហា) ថា យន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិក ត្រូវបានប្រើប្រាស់ សម្រាប់ទប់ទល់ដល់ការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ ដែលរុស្ស៊ី បានធ្វើឡើង កាលពីថ្ងៃចន្ទ (ទី២៦ ខែសីហា) កន្លងទៅនេះ។ យន្ដហោះរបស់មហាអំណាចលោកខាងលិច F-16 បានជួយដល់កងទ័ពអ៊ុយក្រែន បាញ់ទម្លាក់ដ្រូន និង មីស៊ីលយ៉ាងច្រើន។ ដូច្នេះ យន្ដហោះ F-16 បានផ្ដល់នូវលទ្ធផលដ៏ល្អបំផុត សម្រាប់អ៊ុយក្រែន។
បើតាមសារព័ត៌មាន The Kyiv Independent បានរាយការណ៍ ថា រុស្ស៊ី បានបាញ់មីស៊ីល និង ប្រើប្រាស់ដ្រូនវាយប្រហារជាង២០០គ្រឿង ដែលជាផ្នែកមួយ នៃការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់រុស្ស៊ី ប្រឆាំងនឹងរដ្ឋាភិបាលក្រុងកៀវ ចាប់តាំងពីលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានបញ្ជាកម្លាំងទាហានរបស់គាត់ ចូលលុកលុយប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។ ស្របគ្នានេះដែរ អ៊ុយក្រែន បានរាយការណ៍ អំពីការប្រើប្រាស់យន្ដហោះ F-16 បាញ់ទម្លាក់មីស៊ីល ចំនួន១០២ដើម និង ដ្រូន ចំនួន៩៩គ្រឿង។
លោកប្រធានាធិបតី ហ្សេឡែនស្គី បានបន្ថែម ថា «យើងសូមអរគុណដល់ដៃគូរបស់យើងសម្រាប់ការផ្តល់ឱ្យ F-16 ជាច្រើនគ្រឿង មកដល់យើង។ ជាការពិតណាស់ ចំនួនយន្ដហោះទាំងនេះ នៅមិនគ្រប់គ្រាន់នៅឡើយ ព្រោះយើងមិនមានយន្ដហោះ F-16 ច្រើននោះទេ ហើយយើងនៅតែត្រូវការបណ្តុះបណ្តាលដល់អ្នកបើកយន្តហោះប្រភេទនេះបន្ថែមទៀត ក្រោយពេលយន្តហោះ F-16 បានមកដល់ប្រទេសអ៊ុយក្រែន កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤»។
បើតាមសារព័ត៌មាន Breaking Defense បានឲ្យដឹង ថា ប្រទេសអ៊ុយក្រែន មានការរំពឹងទុក ថា នឹងទទួលបានយន្តហោះ F-16 ប្រហែល៨០គ្រឿង មកពីប្រទេសដាណឺម៉ាក, ប៊ែលហ្ស៊ិក ន័រវែស, និង ហូឡង់ដ៍ ក្រោម«សម្ព័ន្ធសមត្ថភាពទ័ពអាកាស» រួមមានប្រទេសសរុបចំនួន១៦ប្រទេស៕