យន្តហោះចម្បាំង ប្រភេទ F-35 ផលិតដោយសហរដ្ឋអាមេរិក ដែលមានតម្លៃប្រមាណ ១០០លានដុល្លារ ដែលបានបាត់ខ្លួន ត្រូវក្រុមកងម៉ារីន និងមន្ត្រីការពារជាតិ បានរកឃើញបំណែក និងកំទេចកំទី នៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ ដែលបានបាត់ខ្លួនកាលពីថ្ងៃអាទិត្យកន្លងមកនេះ នៅជិតទីក្រុង Charleston រដ្ឋ South Carolina។
ក្រមកងម៉ារីន បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា «JB Charleston ដែលដឹកនាំការស្វែងរកកំពុងផ្ទេរ និងចាប់ផ្តើមដំណើរការសង្គ្រោះ»។
Joint Base Charleston បាននិយាយនៅក្នុងសារបង្ហោះហ្វេសប៊ុកថា «កាលពីថ្ងៃអាទិត្យ អាកាសយានិក បានបណ្តោះខ្លួនដោយឆត្រចេញដោយសុវត្ថិភាព បន្ទាប់ពីមានឧបទ្ទវហេតុពាក់ព័ន្ធនឹងយន្តហោះនេហ ហើយត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យក្នុងស្រុកដោយសុវត្ថិភាព»។
កងម៉ារីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃច័ន្ទថា «ឧប្បត្តិហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយយើងមិនអាចផ្តល់ព័ត៌មានលម្អិតបន្ថែមដើម្បីរក្សាភាពត្រឹមត្រូវនៃដំណើរការស៊ើបអង្កេតនេះទេ»។
អាជ្ញាធរបានឱ្យដឹងថា យន្តហោះនេះ ជាកម្មសិទ្ធិរបស់កងវរសេនាតូចហ្វឹកហ្វឺន ប្រយុទ្ធដែនសមុទ្រ៥០១ ជាអង្គភាពមួយផ្តោតលើការបណ្តុះបណ្តាលអ្នកបើកយន្តហោះ ដើម្បីបំពេញតាមតម្រូវការហ្វឹកហ្វឺនប្រចាំឆ្នាំរបស់ខ្លួន។
អ្នកនាំពាក្យកងម៉ារីន លោក Maj. Jim Stenger បាននិយាយថា ការផ្អាកកាហោះជាបណ្តោះអាសន្ន តាមបញ្ជាមេបញ្ជាការស្តីទី នៃកងម៉ារីន គឺឧត្តមសេនីយ៍ Eric Smith នឹងមានរយៈពេលពីរថ្ងៃ។
ក្នុងអំឡុងពេលនោះ អង្គភាពអាកាសចរណ៍ទាំងអស់នៅក្នុងសេវាកម្មនឹងពិនិត្យឡើងវិញនូវប្រតិបត្តិការហោះហើរប្រកបដោយសុវត្ថិភាព សុវត្ថិភាព នៅលើដីការថែទាំ និងនីតិវិធីហោះហើរ និងការរក្សាការត្រៀមខ្លួនប្រយុទ្ធ៕