រដ្ឋធានីម៉ានីល៖ ក្រោយការចាប់ខ្លួនលោកស្រី អតីតចៅហ្វាយក្រុងមួយរូប ដែលបានរត់គេចខ្លួន ចេញពីប្រទេសកំណើត មកដល់ប្រទេសឥណ្ឌូណេស៊ី រួចមក រដ្ឋាភិបាលក្រុងហ្សាការតា ក៏បានព្រមព្រៀងធ្វើបត្យាប័ន បញ្ជូនលោកស្រីរូបនេះ ទៅកាន់ប្រទេសហ្វីលីពីន វិញ តាមសំណើរបស់ក្រុងម៉ានីល។
ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីរសៀល ថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ ថា លោកស្រី អាលីស ហ្គួ (Alice Guo) អតីតអភិបាលក្រុងបាមបាន (Bamban) ប្រទេសហ្វីលីពីន បានរងនូវការចោទប្រកាន់ ពីបទមានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋជនជាជនជាតិចិន និង លាងលុយកខ្វក់ ជាង១00 លានប៉េសូ (លុយហ្វីលីពីន) ឬស្មើនឹង ១,៧៩លានដុល្លារអាមេរិក។ ឥឡូវ លោកស្រី ត្រូវបានឥណ្ឌូណេស៊ី បញ្ជូនទៅដល់រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន កាលពីព្រឹក ថ្ងៃសុក្រ (ទី៦ ខែកញ្ញា) ក្រោយពេលរដ្ឋាភិបាលទាំង២ ព្រមព្រៀងគ្នាផ្ដល់បត្យាប័ន តាមការទាមទាររបស់រដ្ឋាភិបាលក្រុងម៉ានីល។
លោកស្រី អាលីស ហ្គួ (Alice Guo) អតីតអភិបាលក្រុងបាមបាន (Bamban) ដែលជាទីក្រុងតូចមួយរបស់ហ្វីលីពីន ត្រូវបានគេស្គាល់ឈ្មោះតាមជនជាតិចិន Guo Hua Ping (ហ្គួ ហ័រ ភីង) ហើយក៏ជាមនុស្សដែលព្រឹទ្ធសភាហ្វីលីពីន ចង់បាន ជុំវិញការបដិសេធ ចំពោះការចូលរួម នៅក្នុងការស៊ើបអង្កេតរបស់សភា ពាក់ព័ន្ធនឹងទំនាក់ទំនងឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់ ប្រឆាំងនឹងលោកស្រី។ ប៉ុន្ដែលោកស្រី បានបដិសេធរាល់ការចោទប្រកាន់ ដោយលើកឡើង ថា លោកស្រី ជាពលរដ្ឋហ្វីលីពីន។
ក្រសួងយុត្ដិធម៌ហ្វីលីពីន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ថា «ស្ថានការណ៍វិវឌ្ឍទៅមុខនេះ ត្រូវបានផ្ទៀងផ្ទាត់ ដោយសមភាគីរបស់យើង នៅតាមផ្នែកអន្តោប្រវេសន៍ ដោយបានបញ្ជាក់ ថា លោកស្រី Guo បច្ចុប្បន្នកំពុងតែស្ថិតក្នុងការឃុំឃាំងខ្លួនរបស់ប៉ូលិសឥណ្ឌូណេស៊ី។ លោកស្រី អតីតអភិបាលក្រុងរូបនេះ ត្រូវបានចាប់ខ្លួន កាលពីជិតពាក់កណ្តាលអធ្រាត្រ ថ្ងៃអង្គារ ទី៣ ខែកញ្ញា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី»។
ទីភ្នាក់ងារអនុវត្តច្បាប់ហ្វីលីពីន រួមទាំងក្រុមប្រឹក្សាប្រឆាំងនឹងការលាងលុយកខ្វក់ (AMLC) កាលពីខែមុន បានរួមគ្នាដាក់ពាក្យបណ្តឹង ប្រឆាំងនឹងករណីលាងលុយកខ្វក់ជាច្រើនករណី ប្រឆាំងនឹងលោកស្រី ហ្គួ និង អ្នកពាក់ព័ន្ធចំនួន៣៥នាក់ផ្សេងទៀត ទៅកាន់ក្រសួងយុត្តិធម៌។ ក្រុមប្រឹក្សា AMLC បានចោទប្រកាន់ទៅលើលោកស្រី អតីតអភិបាលក្រុង រួបនេះ និង អ្នករួមគំនិតរបស់លោកស្រី អំពីការលាងលុយកខ្វក់ ជាង១00លានប៉េសូ (លុយហ្វីលីពីន) ឬស្មើនឹង ១,៨លានដុល្លារអាមេរិក នៅក្នុងប្រាក់ចំណូល អំពីសកម្មភាពឧក្រិដ្ឋកម្ម៕