2024-11-07 15:46
70

ការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ ទៅកាន់តំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកជាលើកទី២ ម្ដងទៀតនឹងមានការគ្រោងរៀបចំឡើងវិញ នូវគោលនយោបាយការបរទសរបស់សហរដ្ឋអាមេរិក។

 ជ័យជម្នះរបស់ ត្រាំ បានបង្ហាញពីសក្ដានុពលដ៏សំខាន់បំផុតមួយក្នុងរយៈពេលជាច្រើនឆ្នាំស្របពេលដែលកិច្ចការបរទេសកំពុងតែមានវិបត្តិ។
 តើការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ មានឥទ្ធិពលយ៉ាងណាខ្លះចំពោះប្រទេសផ្សេងៗទៀត?

 + រុស្ស៊ី អ៊ុយក្រែន និងណាតូ
 ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត លោក Trump បាននិយាយម្ដងហើយម្ដងទៀតថាលោកអាចបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបាន។ លោកត្រាំបានបន្តថា អាទិភាពរបស់លោកគឺការបញ្ចប់សង្គ្រាម និងបញ្ចប់ការបង្ហូរចេញទៅលើធនធានរបស់សហរដ្ឋអាមេរិក។ វិធីសាស្រ្ត “America First” របស់លោកត្រាំ ក្នុងការបញ្ចប់សង្គ្រាម ប្រៀបដូចជាការពង្រីកដល់បញ្ហាយុទ្ធសាស្រ្តនៃអនាគតរបស់ណាតូ ដែលជាសម្ព័ន្ធមិត្តយោធាឆ្លងទ្វីបអាត្លង់ទិកទាំងអស់ផងដែរ។ 

 + មជ្ឃិមបូព៌ា
 ដូចទៅនឹងអ៊ុយក្រែនដែរ លោក ត្រាំ បានសន្យាថានឹងនាំមកនូវ “សន្តិភាព” ដល់មជ្ឃិមបូព៌ា ដោយលោកបានបញ្ជាក់ថា លោកនឹងបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែល-ហាម៉ាស នៅហ្គាហ្សា និងសង្គ្រាមអ៊ីស្រាអែល-ហេសបូឡា នៅលីបង់ ប៉ុន្តែលោកមិនទាន់បានបញ្ជាក់ពីមធ្យោបាយនៅក្នុងការជួយរវាងប្រទេសទាំងនេះ ដោយរបៀបណាមួយនោះទេ។
 ពេលនេះលោកត្រាំ បានអនុម័តគោលនយោបាយគាំទ្រទៅដល់អ៊ីស្រាអែលយ៉ាងខ្លាំង ដោយក្នុងនោះលោកបានដាក់ឈ្មោះទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រា
អែល និងបានធ្វើការផ្លាស់ប្ដូរស្ថានទូតអាមេរិកនៅទីនោះនៃទីក្រុង Tel Aviv ថែមទៀតផង។ ស្របពេលនោះដែរ ប៉ាឡេស្ទីនកំពុងតែធ្វើពហិការមិនចូលរួមជាមួយរដ្ឋាភិបាលរបស់លោកត្រាំនោះទេ ដោយសារតែលោកត្រាំបានបោះបង់ចោលនូវការទាមទាររបស់ពួកគេចំពោះទីក្រុង Jerusalem ដែលជាទីក្រុងដែលបង្កើតជាមជ្ឃមណ្ឌលប្រវត្តិសាស្រ្តនៃជីវិត និងសាសនាសម្រាប់ប៉ាលេស្ទីន។ ប៉ាលេស្ទីននៅតែបន្តឯកោ នៅពេលដែលលោកត្រាំ ទម្លាយនូវអ្វីដែលគេហៅថា "កិច្ចព្រមព្រៀងអាប្រាហាំ" ដែលបានឃើញកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដើម្បីធ្វើឱ្យទំនាក់ទំនងការទូតមានលក្ខណៈ ធម្មតារវាងអ៊ីស្រាអែល និងប្រទេសអារ៉ាប់ និងមូស្លីមមួយចំនួន។ ពួកគេបានធ្វើដូច្នេះ ដោយមិនចាំបាច់ឲ្យអ៊ីស្រាអែល ទទួលយករដ្ឋឯករាជ្យប៉ាឡេស្ទីននាពេលអនាគត រួមជាមួយនឹងដំណោះស្រាយរដ្ឋពីរ ដែលពីមុនជាលក្ខខណ្ឌរបស់ប្រទេសអារ៉ាប់សម្រាប់កិច្ចព្រមព្រៀងក្នុងតំបន់បែបនេះ។

 + ប្រទេសចិន និងពាណិជ្ជកម្ម
 វិធីសាស្រ្តរបស់អាមេរិកចំពោះប្រទេសចិន គឺជាផ្នែកយុទ្ធសាស្ត្រដ៏សំខាន់បំផុតនៃគោលនយោបាយការបរទេស និងជាផ្នែកមួយដែលមានឥទ្ធិពលធំបំផុតសម្រាប់សន្តិសុខ និងពាណិជ្ជកម្មពិភពលោក។ 

 នៅពេលដែលលោកត្រាំបានឡើងកាន់តំណែង លោកបានចាត់ទុកប្រទេសចិនថាជា "ដៃគូប្រកួតប្រជែងជាយុទ្ធសាស្រ្ត" និងបានដាក់ពន្ធលើការនាំចូលរបស់ចិនមួយចំនួនទៅកាន់សហរដ្ឋអាមេរិក។ នេះបានជំរុញឱ្យមានការតម្លើងពន្ធ tit-for-tat ដោយទីក្រុងប៉េកាំងលើការនាំចូលរបស់អាមេរិក។

 លោក Trump បាននិយាយកាលពីខែតុលាថា ប្រសិនបើគាត់ត្រលប់មកសេតវិមានវិញ គាត់នឹងមិនចាំបាច់ប្រើកម្លាំងយោធាដើម្បីការពារការបិទផ្លូវរបស់ចិនចំពោះតៃវ៉ាន់នោះទេ ពីព្រោះប្រធានាធិបតីទី Xi របស់ចិនគឺលោក Jinpin ដឹងថាគាត់ជា "មនុស្សឆ្កួត" ហើយគាត់នឹងដាក់ពន្ធលើការនាំចូលរបស់ចិន ប្រសិនបើគាត់ពិតជាបានឡើងកាន់តំណែងម្ដងទៀតពិតមែន។