(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ ទី១៧ ខែមីនាបាននិយាយថាជនស៊ីវិលអាចចាកចេញពីទីក្រុង Rafah នៅមុនកងទ័ពអ៉ីស្រាអែលវាយលុកចូលក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Netanyahu ធ្វើការកត់សម្គាល់បែបនេះ អំឡុងធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយលោក Olaf Scholz នាឱកាសដែលអធិការបតីអាល្លឺម៉ង់រូបនេះ បំពេញទស្សនកិច្ចទៅកាន់អ៉ីស្រាអែល ខណៈអន្តរជាតិបង្ហាញការព្រួយបារម្ភរឹតតែខ្លាំងឡើងពីជោគវាសនារបស់មនុស្សជិត ១.៥លាននាក់ដែលក្នុងនោះភាគច្រើន ជាជនភៀសខ្លួនពីសង្រ្គាម កំពុងរស់នៅជ្រកកោនក្នុងទីក្រុង Rafah ដែលជាទីជម្រកចុងក្រោយបំផុតរបស់ពួកគេ។តាមលោក Netanyahu គោលដៅរបស់អ៉ីស្រាអែលគឺនៅតែដដែល នោះគឺកម្ទេចក្រុមហាម៉ាស ហើយលោកផ្ទាល់ក៏បានអនុម័តហើយដែរលើផែនការវាយលុកចូល ទីក្រុង Rafah ទោះបីជាមានសម្ពាធពីអន្តរជាតិកុំឱ្យធ្វើដូច្នេះក៏ដោយ។ ម្យ៉ាងទៀតដូចគ្នានឹងមេដឹកនាំដទៃដែរ លោក Scholz បានចោទសួរថា «តើមនុស្ស ១.៥លាននាក់នឹងត្រូវបានការពារយ៉ាងដូចម្ដេច? ហើយថាតើពួកគេត្រូវទៅទីណាជាបន្តទៀត»? ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ដែលជាអ្នកផ្ដល់ជំនួយយោធារាប់ពាន់លានដុល្លារសម្រាប់អ៉ីស្រាអែល បាននិយាយថាខ្លួនចង់ឃើញផែនការច្បាស់លាស់របស់អ៉ីស្រាអែល ក្នុងការការពារអាយុជីវិតជនស៊ីវិល។ តែមកទល់នឹងពេលនេះ អ៉ីស្រាអែលមិនបានបង្ហើបអ្វីនោះទេពីផែនការយោធារបស់ខ្លួន ក្រៅតែពីបញ្ជាក់ថានឹងវាយលុកចូល ទីក្រុង Rafah តាមការគ្រោងទុក៕