រដ្ឋធានីម៉ានីល៖ កូនប្រុសរបស់លោក រ៉ូឌ្រីហ្គោ ឌូទើរតេ (Rodrigo Duterte) អតីតប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ បានជំរុញឲ្យប្រធានាធិបតីបច្ចុប្បន្ន លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស (Ferdinand Marcos Jr) ចុះចេញពីតំណែង ហើយបានហៅគាត់ ជាមនុស្សខ្ជិល និង គ្មានមេត្តា នៅក្នុងជម្លោះកាន់តែជ្រៅ រវាងគ្រួសារមានអំណាចនយោបាយទាំងពីរ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤។
លោក ម៉ាកូស បានសហការគ្នាជាមួយនឹងលោកស្រី សារ៉ា (Sara) កូនស្រីរបស់លោក ឌូទើរតេ អតីតប្រធានាធិបតីហ្វីលីពីន ដើម្បីធ្វើឲ្យលោកស្រី ក្លាយជាអនុប្រធានាធិបតី នៅក្នុងការឈ្នះការបោះឆ្នោតឆ្នាំ២០២២។ ប៉ុន្តែការបង្ក្រាប នៅក្នុងសម្ព័ន្ធភាពរបស់ក្រុមគ្រួសារនេះ បានលេចចេញជារូបរាងឡើង ខណៈអ្នកកាន់អំណាចបានងាកចេញពីគោលនយោបាយ ប្រឆាំងគ្រឿងញៀន និង គោលនយោបាយបរទេសរបស់អ្នកកាន់តំណែងពីមុនរបស់ហ្វីលីពីន។
លោក សេបាស្ទៀន ឌូទើរតេ (Sebastian Duterte) ជាអភិបាលក្រុងដាវ៉ាវ (Davao) ដែលមានប្រជាជនច្រើនជាងគេលំដាប់ទី៣របស់ប្រទេសហ្វីលីពីន បានអះអាង ថា ការងើបឡើងវិញ នៃឧក្រិដ្ឋកម្ម បានកើតឡើង ក្រោយពេលយុទ្ធនាការរឹងរូសរបស់ឪពុកគាត់ ត្រូវបានបន្ធូរបន្ថយ។
នៅក្នុងវេទិកាថ្នាក់ដឹកនាំមួយ កូនប្រុសរបស់អតីតប្រធានាធិបតី ឌូទើរតេ ក៏បានចោទប្រកាន់ដល់ប្រធានាធិបតីហ្វីលីពីន លោក ម៉ាកូស អំពីបទបង្កគ្រោះថ្នាក់ដល់ប្រជាជនហ្វីលីពីនស្លូតត្រង់ ដោយអនុញ្ញាតឱ្យអាមេរិកចូល ដើម្បីពង្រីកការចូលប្រើរបស់សហរដ្ឋ អាមេរិក ទៅកាន់មូលដ្ឋានយោធារបស់ហ្វីលីពីន រួមទាំង តំបន់ នៅជិតកោះតៃវ៉ាន់ ផង ដែរ។ អតីតប្រធានាធិបតីហ្វីលីពីន លោក ឌូទើរតេ បានបង្រួបបង្រួមទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធជាមួយនឹងប្រទេសចិន។
ជាមួយគ្នានេះ កូនប្រុសរបស់អតីតប្រធានាធិបតីហ្វីលីពីន រូបនេះ បានប្រឆាំងនឹងការសម្រេចចិត្តរបស់ប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន លោក ម៉ាកូស នៅក្នុងការចាប់ផ្តើមការចរចាសន្តិភាពឡើងវិញ ជាមួយពួកឧទ្ទាមកុម្មុយនិស្ត។ គាត់បានអះអាង ថា លោកប្រធានាធិបតី ម៉ាកូស មិនបានដឹងអ្វីទាំងអស់ អំពីការឈឺចាប់របស់ប្រជាជនរស់នៅក្នុងតំបន់ធ្លាប់ជាកន្លែងរឹងមាំរបស់ពួកឧទ្ទាម៕