រាជធានីគួឡាឡាំពួ៖ ព្រះអង្គម្ចាស់ ស៊ុលតង់ អ៊ីប្រាហ៊ីម (Sultan Ibrahim) បានឡើងគ្រងរាជសម្បត្ដិជាព្រះមហាក្សត្រទី១៧ នៃព្រះរាជាណាចក្រម៉ាឡេស៊ី កាលពីថ្ងៃទី៣១ ខែមករា ឆ្នា២០២៤ នៅក្នុងព្រះរាជពិធីដ៏សំខាន់ជាប្រវត្តិសាស្ត្រ នៃរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
គេហទំព័ររបស់បណ្ដាញទូរទស្សន៍សិង្ហបុរី បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ ថា ស្ដេចស៊ុលតង់ អ៊ីប្រាហ៊ីម ស៊ុលតង់ អ៊ីស្ខាន់ដា (Ibrahim Sultan Iskandar) ត្រូវបានតែងតាំងជាព្រះមហាក្សត្រទី១៧ នៃព្រះរាជាណាចក្រម៉ាឡេស៊ី កាលពីថ្ងៃពុធ (ទី៣១ ខែមករា) ។ នេះជាការលើកគ្រងរាជសម្បត្ដិជាលើកដំបូងរបស់ទ្រង់ បន្ទាប់ពីព្រះបិតារបស់ព្រះអង្គ បានសោយរាជសម្បត្ដិជាង៣៤ឆ្នាំ។
មនុស្សម្នា រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា នៅតាមដងផ្លូវ នៅក្នុងទីក្រុងចូហ័រ បះរូ (Johor Bahru) និង រាជធានីគួឡាឡាំពួរ (Kuala Lumpur) ដើម្បីអបអរ ខណៈស្ដេច មានព្រះជន្មាយុ៦៥ឆ្នាំ បានឡើងគ្រងរាជសម្បត្ដិ នៅក្នុងព្រះរាជាណាចក្រអាស៊ានមួយនេះ។ ប្រជាជនម៉ាឡេស៊ី មានក្ដីសង្ឃឹម ថា ព្រះមហាក្សត្រថ្មីអង្គនេះ នឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន ទាំងសេដ្ឋកិច្ច ការទូត និង ឯកភាពជាតិ។
ព្រះមហាក្សត្រថ្មីរបស់ម៉ាឡេស៊ី បានធ្វើព្រះរាជពិធីឡើងគ្រងរាជសម្បត្ដិ នៅក្នុងព្រះបរមរាជវាំងជាតិ ស្ថិតក្នុងរាជធានីគួឡាឡាំពួ នៅមុនពេលថ្ងៃត្រង់ ហើយនេះជាពិធីដ៏អធិកអធមបំផុតមួយ តាមលក្ខណៈប្រពៃណី អស់ជាច្រើនសតវត្សកន្លងមកហើយ។
ក្រោយការស្វាគមន៍តាមប្រពៃណីរួចហើយ ស្តេចស៊ុលតង់ អ៊ីប្រាហ៊ីម ស្ដេចទ្រង់យាងត្រួតពល នៅទីលាន នៃព្រះបរមរាជវាំង ទើបស្ដេចបន្ដយាងចូល ទៅក្នុងព្រះបរមរាជវាំង ដើម្បីចូលរួមកិច្ចប្រជុំពិសេស លើកទី២៦៤ នៃសន្និសីទម៉ាទ្រីសឡៃ រួមជាមួយនឹងពិធីសច្ចាប្រណិធានរបស់ព្រះមហាក្សត្រទី១៧ ផងដែរ។
សារព័ត៌មានរបស់សិង្ហបុរី Straits Times បានចេញផ្សាយ នៅមុនពេលពិធីឡើងគ្រងរាជ្យ ថា ស្តេចស៊ុលតង់ អ៊ីប្រាហ៊ីម បានប្តេជ្ញាចិត្តយ៉ាងមុតមាំ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ក៏ដូចជា ដើរតួនាទីយ៉ាងសកម្ម នៅក្នុងការអភិវឌ្ឍប្រទេសជាតិ។ ព្រះមហាក្សត្រម៉ាឡេស៊ី ក្លាយជានិមិត្តរូបដ៏សំខាន់បំផុត សម្រាប់ប្រទេសអាស៊ានមួយនេះ ព្រោះព្រះអង្គ មានព្រះរាជតួនាទី ការពារសាសនាអ៊ិស្លាម និង ប្រពៃណីម៉ាឡេ។ បើតាមច្បាប់សហព័ន្ធន៍ និង រដ្ឋធម្មនុញ្ញរបស់ប្រទេសម៉ាឡេស៊ី ចែង ថា ព្រះមហាក្សត្រ ជាប្រមុខរដ្ឋ នៃប្រទេសម៉ាឡេស៊ី ហើយទ្រង់ជាមេទ័ពម៉ាឡេស៊ីផងដែរ ។