រដ្ឋធានីប៉េកាំង៖ សហរដ្ឋអាមេរិក និង ចិន បានបញ្ជាក់ ថា កិច្ចពិភាក្សាគ្នាជាយុទ្ធសាស្ត្រកម្រិតខ្ពស់ នៅសប្តាហ៍នេះ ក្លាយជាការបោះជំហាន ឆ្ពោះទៅរកការចៀសវាងនូវការគណនាខុស ប៉ុន្តែក្រុមអ្នកសង្កេតការណ៍ បានយល់ឃើញ ថា បញ្ហាទាំងនេះ នៅតែមានការមិនទុកចិត្តគ្នា ខណៈនិយាយ អំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ។ នេះបើតាមបណ្ដាញទូរទស្សន៍របស់អាល្លឺម៉ង់ DW បានផ្សាយ កាលពីថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤។
លោក ជេក សូលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក កំពុងតែស្ថិតក្នុងទីក្រុងប៉េកាំង នៅសប្តាហ៍នេះ ដើម្បីពិភាក្សាគ្នា ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី (Wang Yi) និង មន្ត្រីយោធាជាន់ខ្ពស់របស់ចិន ស្របពេលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង កំពុងតែព្យាយាមរក្សាផ្លូវការពារ លើការប្រជែងគ្នា ជាយុទ្ធសាស្ត្រ ដែលកំពុងកើនឡើង រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចកំពូលរបស់ពិភពលោកទាំង២នេះ។
លោកទីប្រឹក្សាសន្ដិសុខអាមេរិក សូលលីវ៉ាន់ កាលពីថ្ងៃពុធ (ទី២៨ ខែសីហា) បានពិភាក្សាគ្នាជាមួយនឹងលោកឧត្តមសេនីយ៍ ហ្សាង យូហ្ស៊ាម (Zhang Youxiam) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃប្រទេសចិន រួមទាំង ការរៀបចំកែលម្អទំនាក់ទំនង រវាងយោធារបស់ប្រទេសមហាអំណាចទាំងពីរ ដោយរាប់បញ្ចូលទាំងរវាងមេបញ្ជាការជាន់ខ្ពស់ នៃប្រទេសទាំង២ផងដែរ។
សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា ការធ្វើដំណើជាលើកដំបូងរបស់ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៦មក ក្លាយជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដែលកំពុងតែបន្ត ដើម្បី«រក្សាបណ្តាញទំនាក់ទំនង សម្រាប់គ្រប់គ្រងទំនាក់ទំនង ប្រកបដោយការទទួលខុសត្រូវ»។
ស្របពេលមានភាពតានតឹង កំពុងតែបន្ត រវាងសហរដ្ឋអាមេរិក និង ចិន ជុំវិញបញ្ហារួម ទាំងការពង្រីកសកម្មភាពយោធារបស់ក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូង និង សម្ពាធយោធាជាប្រចាំទៅលើកោះតៃវ៉ាន់ និង ការចៀសវាងនូវការគណនាខុស អាចនាំឱ្យមានជម្លោះជាចំហ ក៏ក្លាយជាអាទិភាពរួមមួយផងដែរ។
បើតាមសមាគមគ្រប់គ្រងគ្រឿងសព្វាអាវុធ ជាអង្គការ មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក ដែលតស៊ូមតិលើគោលនយោបាយគ្រប់គ្រងអាវុធ បានឲ្យដឹង ថា បើគិតគិតត្រឹមឆ្នាំ២០២៤ សហរដ្ឋអាមេរិក កំពុងតែជំនួស ឬ ធ្វើទំនើបកម្មស្ទើរតែគ្រប់ធាតុផ្សំនាពេលបច្ចុប្បន្ន សម្រាប់កងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួន។
បើតាមសេចក្ដីរាយការណ៍របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក កាលពី២០២៣ បានឲ្យដឹង ថា ប្រទេសចិន មានក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្ដិការ ជាង៥០០គ្រាប់ ហើយគេរំពឹ ថា ចំនួននេះនឹងកើនឡើងទ្វេដង នៅត្រឹមឆ្នាំ២០៣០។ នៅត្រឹមឆ្នាំ២០៣៥ មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានប៉ាន់ប្រមាណ ថា ចំនួនអាវុធនុយក្លេអ៊ែររបស់ចិនដែលដាក់ពង្រាយនឹងមានចំនួនស្មើនឹងសហរដ្ឋអាមេរិក និងរុស្ស៊ី រហូតដល់ប្រហែល ១ ៥00 គ្រាប់។ សរុបទៅ ទាំងសហរដ្ឋអាមេរិក និង រុស្ស៊ី មានក្បាលគ្រាប់នុយក្លេអ៊ែរ ជាង ៥៥០០គ្រាប់ ប៉ុន្ដែភាគច្រើន ត្រៀមដាក់ឲ្យចូលនិវត្ដន៍ និង រុះរើចោល៕