រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលសង្គ្រាមឧស្សាហកម្មរថយន្ដអគ្គិសនី កំពុងតែតានតឹងយ៉ាងខ្លាំង សម្រាប់ការប្រជែងចំណែកទីផ្សាររបស់ពិភពលោកនោះ ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី Tesla របស់កំពូលមហាសេដ្ឋីអាមេរិក លោក អេឡុន ម៉ាស់ខ៍ (Elon Musk) ពិតជាត្រូវការកែប្រែយុទ្ធសាស្រ្ដទីផ្សារជាបន្ទាន់ សម្រាប់បង្កើតរថយន្ដម៉ូដែលថ្មី មានតម្លៃថោក ដើម្បីប្រជែងជាមួយនឹងរថយន្ដអគ្គិសនីរបស់ចិន BYD ។
សារព័ត៌មាន Financial Times បានចេញផ្សាយ កាលពីដើមសប្ដាហ៍នេះ ថា នៅពេលលេខចំនួនលក់រថយន្ដអគ្គិសនីរបស់ក្រុមហ៊ុនសហរដ្ឋអាមេរិក Tesla និង ក្រុមហ៊ុនរថយន្ដអគ្គិសនីរបស់ចិន BYD ត្រូវបានចេញផ្សាយ នៅចុងត្រីមាសនីមួយៗ គឺការផ្តោតអារម្មណ៍របស់អ្នកវិនិយោគ បានចៀសមិនរួច ទៅលើក្រុមហ៊ុនផលិតរថយន្តណា ដែលឈរនៅលំដាប់កំពូល នៅក្នុងបញ្ជីសម្រាប់ការចែកចាយរថយន្តអគ្គិសនី ដល់អតិថិជននោះ វានឹងក្លាយជាការប្រកួតប្រជែងដ៏ស្វិតស្វាញបំផុតមួយ។
នៅត្រីមាសចុងក្រោយ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី Tesla របស់សហរដ្ឋអាមេរិក បានរក្សាសិទ្ធិតំណែងកំពូល បើទោះជាការចែកចាយលក់រថយន្ដ បានធ្លាក់ចុះ រហូតដល់៥ភាគរយយ៉ាងណាក៏ដោយ។ ក្រុមហ៊ុន Tesla គ្រប់គ្រងដោយកំពូលមហាសេដ្ឋីអាមេរិក លោក អេឡុន ម៉ាស់ខ៍ (Elon Musk) បានចែកចាយលក់រថយន្តបាន ចំនួន ៤៤៣ ៩៥៦គ្រឿង ធៀបនឹងគូប្រជែងដ៏ខ្លាំងក្លា មកពីប្រទេសចិន លក់រថយន្ដអគ្គិសនី បានចំនួន ៤២៦ ០៣៩គ្រឿង។
ផ្ទុយទៅវិញ បើធៀប រវាងក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី Tesla និង BYD ដោយផ្អែកលើបរិមាណនៃការលក់ ក្លាយជារង្វាស់ដ៏មានសារៈសំខាន់មួយតិចជាង កាលពីមុន នៅក្នុងការកំណត់ទស្សនវិស័យ សម្រាប់តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន។ បញ្ហានេះកំពុងតែបន្តប្រើប្រាស់ចំនួន សម្រាប់ការចែកចាយលក់រថយន្ដ ក្លាយជារង្វាស់ដ៏សំខាន់ សម្រាប់វិស័យឧស្សាហកម្មរថយន្ដអគ្គិសនី ហើយថា វាមិននាំមកនូវវិធានការសំខាន់ៗអ្វីផ្សេងទៀត ក្រៅតែអំពីតម្លៃតម្លៃនោះឡើយ។
បច្ចុប្បន្ន ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីរបស់សហរដ្ឋអាមេរិក Tesla និង ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីរបស់ចិន កំពុងតែប្រកួតប្រជែងគ្នា នៅក្នុងកម្រិតតម្លៃខុសៗគ្នា។ តម្លៃរថយន្ដម៉ូដែលថោកបំផុតរបស់ក្រុមហ៊ុន Tesla នៅមានប្រហែល ៣១ ៩00 ដុល្លារអាមេរិក នៅក្នុងប្រទេសចិន ដោយមានច្រើនជាងតម្លៃចំនួនបីដង នៃរថយន្ដម៉ូដែលតម្លៃថោកបំផុតរបស់ក្រុមហ៊ុន BYD ។
តម្លៃកាន់តែខ្ពស់របស់រថយន្ដក្រុមហ៊ុន Tesla ជួយឱ្យក្រុមហ៊ុននាំមុខ នៅក្នុងរង្វាស់មួយផ្សេងទៀត ជាមួយនឹងប្រតិបត្តិការច្រើនជាង៩ភាគរយ បើធៀបនឹង៥ភាគរយ សម្រាប់ក្រុមហ៊ុនរបស់ចិន BYD ។ កាលពីអំឡុងឆ្នាំ២០២៣ ក្រុមហ៊ុន Tesla រកបានប្រាក់ចំណូលពីការលក់រថយន្ដអគ្គិសនីរបស់ខ្លួន ចំនួន៨២,៤ពាន់លានដុល្លារ ខណៈក្រុមហ៊ុន BYD បានរាយការណ៍ ថា ការលក់រថយន្ដរបស់ខ្លួន រកចំណូលបាន៦៦,៥ពាន់លានដុល្លារ។
ការចែកចាយលក់រថយន្ដរបស់ក្រុមហ៊ុន BYD បានឈានដល់កំណត់ត្រាថ្មីមួយ នៅក្នុងត្រីមាសទី២ ភ្លាមៗបន្ទាប់ពីក្រុមហ៊ុនមួយនេះ បានកាត់បន្ថយតម្លៃស្ទើរតែទាំងអស់ សម្រាប់ម៉ូដែលរថយន្ដរបស់ខ្លួន កាលពីចុងខែមីនា។ ការក្រឡេកមើលកាន់តែជិតទៅនឹងការលក់រថយន្ដអគ្គិសនីរបស់ក្រុមហ៊ុន Tesla បង្ហាញ ថា បើទោះជាតួលេខសរុប បានធ្លាក់ចុះយ៉ាងណាក៏ដោយ ក៏ការចែកចាយរថយន្ដម៉ូដែលថោកបំផុតចំនួនពីររបស់ Tesla គឺរថយន្ដ Model 3 និង រថយន្ដ Model Y នៅតែខ្ពស់ជាងការរំពឹងទុកនៅលើទីផ្សារ ចំនួន៧ភាគរយ។
បើតាមធនាគារសហរដ្ឋអាមរិក បានឲ្យដឹង ថា ស្របពេលក្រុមហ៊ុន Tesla ចែកចាយនូវរថយន្ដម៉ូដែលមានតម្លៃខ្ពស់ មានដូចជា រថយន្ដ Model S, រថយន្ដModel X និង រថយន្ដ Cybertruck នោះ ក៏បានធ្លាក់ចុះជិត៣០ភាគរយ មិនដូចការរំពឹងទុក៕