2023-05-01 09:05
715


មូស្គូ៖  អភិបាលក្រុងលើកបន្តុបដោយរុស្ស៊ី បាននិយាយថា ការវាយប្រហារដោយយន្តហោះដ្រូនបានបណ្តាលឲ្យមានអគ្គីភ័យឆេះឃ្លាំងស្តុកប្រេងរបស់រុស្ស៊ី នៅកំពង់ផែគ្រីមៀក្នុងទីក្រុងសេវ៉ាស្តូប៉ូល (Sevastopol) ដោយធ្វើឲ្យមានផ្សែងខ្មៅខ្មួលខ្មាញ់ដ៏ធំមួយងងឹតមេឃតែម្តង។


លោក មីខាអ៊ែល រ៉ាសវ៉ូឆេវ (Mikhail Razvozhaev) អភិបាលក្រុងសេវ៉ាស្តូប៉ូល បាននិយាយកាលពីថ្ងៃសៅរ៍ថា «អ្នកជំនាញបានពិនិត្យទីតាំងជាក់ស្តែង ហើយដឹងយ៉ាងច្បាស់ថា មានតែយន្តហោះដ្រូនមួយប៉ុណ្ណោះ ដែលអាចវាយប្រហារដល់ឃ្លាំងស្តុកប្រេងនេះបាន»។
លោក បាន និយាយទៀត ថា គ្មាន នរណា ម្នាក់ រង របួស ក្នុង អគ្គិភ័យ នេះ ទេ ហើយ យន្តហោះ ដ្រូន មួយ ទៀត  ត្រូវ បាន  បាញ់ ទម្លាក់ បំណែក របស់ វា ត្រូវ បាន រក ឃើញ នៅ ឆ្នេរ សមុទ្រ ខ្មៅ ស្ថិតក្បែរ ស្ថានីយស្តុកប្រងនេះ។
សារព័ត៌មានអ៊ុយក្រែន បានធ្វើសេចក្តីរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីចារកម្មយោធាអ៊ុយក្រែនម្នាក់ បាននិយាយថា ឃ្លាំងស្តុកប្រេងជាង១០កន្លែង មានប្រេសងរុបប្រហែល៤០ ០០០តោន សម្រាប់ប្រើផ្គត់ផ្គង់ឲ្យកងនាវាចម្បាំងរបស់រុស្ស៊ីប្រចាំសមុទ្រខ្មៅ ត្រូវបានបំផ្លាញទាំងស្រុង។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអ៊ុយក្រែនដដែលនេះ មិនបានអះអាងថា អ៊ុយក្រែនជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារបំផ្លាញឃ្លាំងស្តុកប្រេងនេះទេ ប៉ុន្តែបានពណ៌នាការបំផ្ទុះនេះថា ជាការដាក់ទណ្ឌកម្មរបស់ព្រះជាម្ចាស់ចំបោះការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី លើទីក្រុងនានារបស់អ៊ុយក្រែន កាលពីព្រលឹមថ្ងៃទ២៦ ខែមេសា ឆ្នាំ២០២៣។
លោកបាននិយាយដូច្នេះថា «ទណ្ឌកម្មបែប នេះ នឹង មាន រយៈពេល យូរសម្រាប់រុស្ស៊ី។ នៅពេលអនាគតដ៏ខ្លី វានឹងកាន់តែល្អសម្រាប់អ្នករស់នៅក្នុងតំបន់គ្រីមៀទាំងអស់ មិនត្រូវនៅជិតកន្លែងយោធា និងកន្លែងភស្តុភាសម្រាប់ផ្គត់ផ្គង់ដល់កងទ័ពឈ្លានពានឡើយ។"
ភ្លាមៗក្រោយការបំផ្ទុះឃ្លាំងស្រុកប្រេង អ្នកនាំពាក្យរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយថា លោកមិនមានព័ត៌មានណាមួយ ដែលបង្ហាញអ៊ុយក្រែន គឺជាអ្នកទទួលខុសត្រូវចំពោះការឆេះនេះទេ។
បន្ទាយទាហានរុស្ស៊ី នៅក្នុងទីក្រុងសេវ៉ាស្តូប៉ូល ធ្លាប់ទទួលរងការវាយប្រហារតាមអាកាសម្តងហើយម្តងទៀត ចាប់តាំងពីរុស្ស៊ីលើកទ័ពចូលឈ្នានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ចំណែករដ្ឋាភិបាលអ៊ុយក្រែន បានប្រកាសម្តងហើយម្តងទៀតអំពីចេតនារបស់ខ្លួនក្នុងការដណ្តើមយកឧបទ្វីបគ្រីមៀមកវិញ ដែលរុស្ស៊ីបានលេបត្របាក់យកដោយខុសច្បាប់ នៅក្នុងឆ្នាំ២០១៤។
បន្ទាប់ពីការវាយប្រហារលើកមុន អ៊ុយក្រែនឈប់ប្រកាសទទួលខុសត្រូវដោយបើកចំហ ប៉ុន្តែបានសង្កត់ធ្ងន់ថា ខ្លួនមានសិទ្ធិវាយប្រហារលើគោលដៅណាមួយ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី។
មន្ត្រីអ៊ុក្រែនបានរាយការណ៍ទៀតថា យោធារុស្ស៊ីបានបំផ្លាញយន្តហោះដ្រូនរបស់អ៊ុយក្រែន នៅលើផ្ទៃសមុទ្រ ដែលប៉ុនប៉ងវាយប្រហារកំពង់ផែគ្រីមៀ។ លោក បាន បន្ត ថា ការ បំផ្ទុះ នេះ បាន បំផ្លាញ បង្អួច នៅ ក្នុង អគារ អាផាតមិន មួយ ចំនួន ប៉ុន្តែ មិន បាន រង ការ ខូច ខាត អ្វី ផ្សេង ទៀត ទេ។
អគ្គិភ័យឆាបឆេះឃ្លាំងស្តុកប្រេងនៅក្រុងសេវ៉ាស្តូប៉ូល កើតឡើងមួយថ្ងៃបន្ទាប់ពីមីស៊ីលរបស់រុស្ស៊ី បានវាយប្រហារតំបន់លំនៅដ្ឋានជាច្រើនស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន សម្លាប់មនុស្ស២៥នាក់ ហើយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) បានទាមទរឲ្យសម្ព័ន្ធមិត្តលោកខាងលិចផ្តល់ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនឲ្យល្អជាងមុន រួមទាំងយន្តហោះចម្បាំងផងដែរ។


លោកបាននិយាយថា «ការការពារដែនអាកាស កម្លាំងទ័ពអាកាសទំនើប ដែលគ្មានការការពារដែនអាកាសមានប្រសិទ្ធភាព គឺមិនអាចទៅរួចទេ បើមានតែកាំភ្លើងធំ និងរថពាសដែកនោះ។ អ្វីគ្រប់យ៉ាង ដែលចាំបាច់ដើម្បីផ្តល់សន្តិសុខដល់ទីក្រុងរបស់យើង ដល់ភូមិរបស់យើង ទាំងនៅតំបន់ព្រំដែន និងនៅសមរភូមិជួរមុខ គឺសព្វាវុធទំនើបៗ»។
លោកបានថ្កោលទោសការវាយប្រហាររបស់រុស្ស៊លើទីក្រុងអ៊ុយក្រែន  កាលពីព្រឹកព្រលឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដោយលោកបាននិយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់២៣នាក់ រួមទាំងកុមារតូចៗបួននាក់ផងដែរ។
ក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយទៀតថា អគារលំនៅដ្ឋានចំនួន១០កន្លែង នៅក្នុងទីក្រុង អ៊ូម៉ាន (Uman) ត្រូវរងការវាយប្រហារពីគ្រាប់មីស៊ីលរុស្ស៊ី ដោយធ្វើឲ្យផ្ទះល្វែងមួយល្វែងត្រូវបានបំផ្លាញទាំងស្រុង។ រីឯមនុស្ស ១៨ នាក់ បាន រង របួស ក្នុង ការ វាយ ប្រហារ ក្នុង នោះ 
ចំណែកនៅក្នុងតំបន់ ឌីនីប្រូ របស់អ៊ុយក្រែនវិញ ស្ត្រីម្នាក់ និងកូនស្រីពីរនាក់ ត្រូវបានសម្លាប់ដោយការបាញ់ផ្លោងរបស់រុស្ស៊ី នៅពេលយប់នោះផងដែរ។
ប្រធានាធិបតីអ៊ុយក្រែន បានថ្កោលទោសរុស្ស៊ីថា «អំពើអាក្រក់របស់រុស្ស៊ីអាចត្រូវបានបញ្ឈប់ដោយអាវុធ - អ្នកការពាររបស់យើងកំពុងតែតស៊ូ។ ទង្វើរបស់ អាច ត្រូវ បាន បញ្ឈប់ ដោយ ទណ្ឌកម្ម – ទណ្ឌកម្ម ជា សាកល ត្រូវ តែ ដាក់ថែមទៀតលើរុស្ស៊ី»។