កាសែត The Times of Israel បានរាយការណ៍ថា កងកម្លាំងការពារអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ បានប្រកាសស្ថានភាពត្រៀមខ្លួនសម្រាប់សង្គ្រាម បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់រ៉ុក្កែតចេញពីតំបន់ហ្គាហ្សាស្ទ្រីប និងការជ្រៀតចូល នៃពួកភេរវករហាម៉ាស ចូលទៅក្នុងប្រទេសអ៊ីស្រាអែល។
កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា IDF ប្រកាសពីស្ថានភាព នៃការត្រៀមខ្លួនសម្រាប់សង្គ្រាមផងដែ។ ការបាញ់គ្រាប់រ៉ុក្កែតចូលទៅក្នុងទឹកដីអ៊ីស្រាអែល ពីតំបន់ហ្គាហ្សា ហើយពួកភេរវករបានជ្រៀតចូលទឹកដីអ៊ីស្រាអែលតាមច្រកចូលផ្សេងៗ។ អ្នកស្រុកនៅភាគខាងត្បូង និងកណ្តាល នៃប្រទេសតម្រូវឱ្យនៅជិតតំបន់ការពារ និងអ្នកដែលនៅតំបន់ហ្គាហ្សា។
កងកម្លាំងការពារអ៊ីស្រាអែល ក៏បាននិយាយថា ខ្លួនកំពុងធ្វើការវាយប្រហារតាមអាកាសសងសឹកនៅតំបន់ហ្គាហ្សាស្ទ្រីប។ សម្រាប់ការវាយប្រហារនេះបានកើតឡើងជិតពីរម៉ោងបន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ IDF បាននិយាយថា អគ្គសេនាធិការ ឧត្តមសេនីយ៍ឯក Herzi Halevi កំពុងធ្វើការវាយតម្លៃ និងអនុម័តលើផែនការសកម្មភាព។ IDF បាននិយាយថា ក្រុមហាម៉ាស់ ដែលជាអ្នកនៅពីក្រោយការវាយប្រហារ និងការទទួលខុសត្រូវចំពោះព្រឹត្តិការណ៍នេះ។
លោក Magen David Adom បានឱ្យដឹងថា យ៉ាងហោចណាស់រ៉ុក្កែតមួយបានវាយប្រហារអគារមួយនៅក្នុងក្រុមប្រឹក្សាតំបន់ Gederot ដោយបានសម្លាប់ស្ត្រីអាយុ ៦០ឆ្នាំម្នាក់។ គិតត្រឹមម៉ោង ៨ព្រឹក (ម៉ោងក្នុងតំបន់) នៅព្រឹកថ្ងៃសៅរ៍ Magen David Adom (MDA) បាននិយាយថា រហូតមកដល់ពេលនេះបានព្យាបាលមនុស្ស ១៦នាក់នៅទូទាំងប្រទេស ក្នុងនោះមាន ០២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ០៦នាក់ក្នុងស្ថានភាពមធ្យម និង ០៧នាក់រងរបួសស្រាល៕