2024-03-28 03:03
291

រដ្ឋធានីសេអ៊ូល៖ ឈីបបង្កើនល្បឿន AI នៅក្នុងក្រុមហ៊ុន Samsung ជាលើកដំបូង បានចេញជារូបរាង នៅចុងខែមីនា ឆ្នាំ២០២៤ ព្រោះតែក្រុមហ៊ុនរបស់កូរ៉េខាងត្បូង មួយនេះ មានគោលបំណងបង្កើនផលិតផលបែបនេះ ត្រូវបំបែកការក្ដោបក្ដាប់របស់ក្រុមហ៊ុនសាជីវកម្មពហុជាតិសាសន៍ និង បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក NVIDIA ទៅលើទីផ្សារឧបករណ៍បង្កើនល្បឿន AI និង ជំរុញខ្លួនឲ្យលេចធ្លោឡើង នៅក្នុងវិស័យនេះ។

បើទោះជាយ៉ាងណា បញ្ហានេះ មានក្រុមហ៊ុនត្រឹមតែមួយប៉ុណ្ណោះ ទើបធ្វើឲ្យក្រុមហ៊ុន Samsung ជឿជាក់ នឹងធ្វើការជាមួយ ហើយបានសម្រេចបញ្ជាទិញឧបករណ៍បង្កើនល្បឿន AI ពីក្រុមហ៊ុន NVIDIA។ រីឯកិច្ចព្រមព្រមនេះ ត្រូវបានគេប៉ាន់ប្រមាណ ថា មានតម្លៃ រហូតដល់ ៧៥២លានដុល្លារ។

បើទោះជាយ៉ាងណា ប្រភពពីអ្នកដឹងរឿងរ៉ាវនេះ បានអះអាង ថា ក្រុមហ៊ុន Samsung និង Naver កំពុងតែស្ថិតក្នុងការពិភាក្សាចុងក្រោយ ដើម្បីសម្រេចចិត្ត លើបរិមាណ និង តម្លៃពិតប្រាកដ៕