រដ្ឋធានីមូស្គូ៖ ស្របពេលសង្គ្រាមកំពុងតែបង្កនូវវិនាសកម្មយ៉ាងខ្លាំង នៅក្នុងប្រទេសអ៊ុយក្រែន នោះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចាប់ផ្ដើមគំរាមកំហែងដល់ប្រទេសផ្សេងទៀត ក្រោយប្រមុខការទូតចក្រភពអង់គ្លេស បានការពារដល់ការប្រើប្រាស់គ្រឿងសព្វាវុធរបស់រដ្ឋាភិបាលក្រុងកៀវ វាយប្រហារចូលទៅលើទឹកដីរបស់រុស្ស៊ី ខណៈអាហ្សង់ទីន ដឹកជញ្ជូនគ្រឿងសព្វាវុធទៅជួយដល់ក្រុងកៀវ តាមរយៈប្រទេសអាល្លឺម៉ង់។
សារព័ត៌មាន The Daily Digest បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ ថា ការព្រមានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់ប្រទេសផ្សេងៗទៀត ឥឡូវនេះបានពង្រីកហួសពីតំបន់អឺរ៉ុប។ ដំបូងឡើយ លោក ពូទីន បានគំរាមវាយប្រហារទៅលើមូលដ្ឋានទ័ព និងសម្ភារយោធារបស់អង់គ្លេស បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស លោក ដេវីដ កាមេរូន (David Cameron) បានការពារដល់ការប្រើប្រាស់អាវុធរបស់អ៊ុយក្រែន សម្រាប់ការវាយប្រហារទៅលើប្រទេសរុស្ស៊ី។
ក្រោយមក លោកប្រធានាធិបតី ពូទីន បានព្រមាន ថា ឥឡូវ រុស្ស៊ី ចាប់ផ្តើមរៀបចំសមយុទ្ធជាមួយអាវុធនុយក្លេអ៊ែរ ដើម្បីប្រឈមមុខជាមួយនឹងការបង្កហេតុ និង ការគំរាមកំហែង មកពីមេដឹកនាំលោកខាងលិចមួយចំនួន ដូចជា ប្រធានាធិបតីបារាំង អេមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ជុំវិញការអះអាងរបស់គាត់ ជំរុញអំពីលទ្ធភាពដាក់ពង្រាយកងទ័ពណាតូ នៅលើទឹកដីអ៊ុយក្រែន។ បើទោះជាយ៉ាងនេះក្តី ឥឡូវ លោកប្រធានាធិបិតី ពូទីន បានគំរាមដល់ប្រទេសអាហ្សង់ទីន ផងដែរ។
ទីភ្នាក់ងារសារព័ត័មានជាភាសាអេស្ប៉ាញ Europa Press បានរាយការណ៍ ថា លោក ឌីមីទ្រី ហ៊្វាកទីស្ដូវ (Dmitry Feoktistov) ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅរដ្ឋធានីប៊ួណូអ៊ារ៉ែស (Buenos Aires) ប្រទេសអាហ្សង់ទីន បានបញ្ជាក់ ថា លោកប្រធានាធិបតី ពូទីន ពិតជាមានការខកចិត្តយ៉ាងខ្លាំង ចំពោះប្រធានាធិបតីអាហ្សង់ទីន លោក ចាវីយេ មីឡេ (Javier Milei) ជុំវិញការសិក្សា អំពីលទ្ធភាពដឹកជញ្ជូនគ្រឿងសព្វាវុធ ចេញពីប្រទេសអាមេរិកឡាទីនមួយនេះ បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន តាមរយៈប្រទេសអាល្លឺម៉ង់។
លោកឯកអគ្គរដ្ឋទូតរុស្ស៊ី រូបនេះ បានសង្កត់ធ្ងន់ ថា«យើងបានប្រាស្រ័យទាក់ទងយ៉ាងច្បាស់លាស់ និង ម៉ឺងម៉ាត់ ទៅកាន់ប្រទេសអាហ្សង់ទីន ថា សកម្មភាពបែបនេះ នឹងត្រូវចាត់ទុកជាទង្វើអរិភាព ប្រឆាំងនឹងរុស្ស៊ី។ ប៉ុន្ដែលទ្ធភាពដឹកជញ្ជូនសម្ភារយោធា មិនត្រឹមតែជាប្រភពមួយរំខានដល់វិមានក្រឹមឡាំង នោះឡើយ ហើយបញ្ហានេះ ក៏ត្រូវតែរិះគន់ដល់វត្ដមានរបស់លោក លូស ផេទ្រី (Luis Petri) រដ្ឋមន្រ្ដីក្រសួងការពារជាតិអាហ្សង់ទីន នៅក្នុងមូលដ្ឋានទ័ពរ៉ាមស្ដេន (Ramstein) ប្រទេសអាល្លឺម៉ង់ ផងដែរ។
ការបង្កើតកិច្ចព្រមព្រៀង នៅមូលដ្ឋានកងទ័ពអាមេរិក Ramstein ក្លាយជាក្រុមទំនាក់ទំនង សម្រាប់ការពារប្រទេសអ៊ុយក្រែន ដោយបានប្រមូលផ្តុំប្រទេសជាង៥០ ដែលបានសម្រេចចិត្តគាំទ្រដល់កិច្ចការពារប្រទេសអ៊ុយក្រែន ដោយការបញ្ជូនសម្ភារយោធា ក្រោយពេលរុស្ស៊ី បានចូលលុកលុយទ្រង់ទ្រាយធំ ចាប់តាំងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។
លោករដ្ឋមន្រ្ដីក្រសួងការពារជាតិអាហ្សង់ទីន កាលពីខែមេសា កន្លងទៅនេះ បានជួបជាមួយនឹងលោក មីសៀ ជេអាណា (Mircea Geoana) អគ្គលេខាធិការរង អង្គការណាតូ ដើម្បីដាក់សំណើជាផ្លូវការរបស់អាហ្សង់ទី ចូលទៅក្នុងសម្ពន្ធមិត្តអាត្លង់ទិក។ នៅក្នុងករណីនេះ ប្រទេសអាហ្សង់ទីន នឹងមិនអាចចូលជាសមាជិករបស់អង្គការណាតូ បាននោះឡើយ ព្រោះប្រទេសអាមេរិកឡាទីនមួយនេះ ស្ថិតនៅតំបន់ភាគខាងត្បូង ដែលមិនអាចចូលរួមជាផ្លូវការបាន។ ប៉ុន្ដែប្រទេសអាហ្សង់ទីន នៅតែដៃគូរបស់ពិភពលោកបាន ហើយមានលទ្ធភាពធ្វើកិច្ចសហប្រតិបត្ដិការជាមួយនឹងប្រទេសផ្សេងៗ ជាសមាជិករបស់អង្គការណាតូ លើបញ្ហាជាច្រើន ដូចជា ការស៊ើបអង្កេត និង ផ្ដល់លទ្ធភាពដល់ធនធានផ្សេងៗ ដូចជា សម្ភារ និង ការបណ្ដុះបណ្ដាល…ជាដើម។ ការសម្រេចចិត្តបែបនេះ បានផ្ទុយស្រឡះ អំពីអ្វីដែលប្រទេសអាហ្សង់ទីន ធ្លាប់ប្រកាន់គោលនយោបាយអព្យាក្រឹត អស់រយៈពេលជាយូរឆ្នាំកន្លងមកហើយហើយក៏ជាការរំខានដល់វិមានក្រឹមឡាំងផងដែរ។
លោកប្រធានាធិបតីអាហ្សង់ទីន បានបញ្ជាក់ ថា «យើង អាហ្សង់ទីន ដឹងយ៉ាងច្បាស់អំពីតម្លៃសន្តិភាព និងការរួមរស់តាមបែបលទ្ធិប្រជាធិបតេយ្យ ដែលជាមាគ៌ាដឹកនាំជីវិត នៅក្នុងសង្គម។ អំពើហិង្សាក្នុងគ្រប់ទម្រង់ ជាពិសេសសង្គ្រាម ត្រូវតែចាត់ទុកជាឧបករណ៍ខុសច្បាប់ សម្រាប់ដោះស្រាយបញ្ហាជម្លោះ»៕