រដ្ឋធានីហ្សាការតា៖ ក្រុមមន្រ្ដីក្រុងហ្សាការតា បានអះអាង ថា ជនជាតិឥណ្ឌូណេស៊ី ចំនួនពីរនាក់ បានជាប់ពាក់ព័ន្ធ នៅក្នុងករណីស៊ើបអង្កេតរបស់កូរ៉េខាងត្បូង ជុំវិញការលេចធ្លាយទិន្នន័យរបស់យន្តហោះចម្បាំង ដែលកំពុងតែអភិវឌ្ឍរួមគ្នា រវាងប្រទេសកូរ៉េខាងត្បូង និង ឥណ្ឌណេស៊ី។ នេះបើតាមបណ្ដាញទូរទស្សន៍ដ៏ល្បីល្បាញ នៅលើពិភពលោក Bloomberg បានផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤។
លោក ឡាលូ មូហាម៉ាត់ អ៊ីគបាល (Lalu Muhamad Iqbal) អ្នកនាំពាក្យ ក្រសួងការបរទេសឥណ្ឌូណេស៊ី បានប្រាប់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃអាទិត្យ ថា រហូតមកដល់ពេលនេះ នៅមិនទាន់មានការរកឃើញនូវការសន្និដ្ឋានណាមួយនៅឡើយ ហើយស្ថានទូតឥណ្ឌូណេស៊ី ប្រចាំនៅរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កំពុងតែជួយដល់វិស្វករឥណ្ឌូណេស៊ី ទាំងពីរនាក់ ជាប់ពាក់ព័ន្ធនឹងករណីនេះ។
ប្រទេសកូរ៉េខាងត្បូង និង ឥណ្ឌូណេស៊ី បានរួមគ្នាអភិវឌ្ឍយន្តហោះចម្បាំង មានល្បឿនលឿនជាងសំឡេង ប្រភេទ KF-21 នៅក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ ជាមួយនឹងការផលិតទ្រង់ទ្រាយធំ ត្រូវបានកំណត់ នៅឆ្នាំ២០២៦។
ដោយឡែក ទីភ្នាក់ងារសារព័ត៌មានរបស់កូរ៉េខាងត្បូង Yonhap (យុនហាប់) បានរាយការណ៍ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ថា វិស្វករឥណ្ឌូណេស៊ី ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការប៉ុនប៉ងយកឧបករណ៍ផ្ទុក USB ដែលមានទិន្នន័យរបស់យន្តហោះចម្បាំង ហើយចាប់តាំងពីពេលនោះ ពួកគេត្រូវបានហាមឃាត់ មិនឱ្យចាកចេញពីកូរ៉េខាងត្បូង៕