2023-09-19 05:09
485

មេដឹកនាំនៃពិភពលោកដែលបាក់បែកគ្នាដោយសង្រ្គាម ការប្រែប្រួលអាកាសធាតុ និងវិសមភាពផ្សេងៗ នៅតែបន្តប្រមូលផ្តុំគ្នា ក្រោមដំបូលតែមួយ កាលពីថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នា២០២៣ ដើម្បីស្តាប់ប្រធានអង្គការសហប្រជាជាតិ កោះហៅពួកគេឱ្យចាត់វិធានការរួបរួមគ្នាលើបញ្ហាប្រឈមដ៏ធំរបស់មនុស្សជាតិ ហើយចាប់ផ្តើមផ្តល់ការវាយតម្លៃផ្ទាល់ខ្លួនរបស់ពួកគេឱ្យបានច្រើនបំផុតក្នុងដំណាក់កាលសកល។

អគ្គលេខាធិការ Antonio Guterres បាននិយាយនៅមុនការជួបជុំប្រចាំឆ្នាំរបស់ប្រធានាធិបតី នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងព្រះមហាក្សត្រ នៅឯមហាសន្និបាត UN ថា «ប្រជាជនកំពុងស្វែងរកមេដឹកនាំរបស់ពួកគេសម្រាប់ផ្លូវចេញពីភាពរញ៉េរញ៉ៃនេះ ការបាតបង់សណ្តាប់ធ្នាប់»។ នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌ AP នៅថ្ងៃអង្គារនេះ។

លោកបាននិយាយថា «ពិភពលោកត្រូវការសកម្មភាពចាប់ពីឥឡូវនេះ មិនមែនគ្រាន់តែជាពាក្យសន្យា ដើម្បីដោះស្រាយជាមួយនឹងភាពអាសន្នប៉ណ្ណោះទេ ស្ថានភាពកាន់តែអាក្រក់ ជម្លោះកាន់តែខ្លាំងឡើង ការរំខានផ្នែកបច្ចេកវិទ្យាយ៉ាងខ្លាំង និងវិបត្តិតម្លៃនៃការរស់នៅសកល ដែលកំពុងបង្កើនភាពអត់ឃ្លាន និងភាពក្រីក្រ»។

លោក Guterres បានបញ្ជាក់ថា «ប៉ុន្តែនៅចំពោះមុខអ្វីៗទាំងអស់នេះ និងជាច្រើនទៀត ដូចជាការបែងចែកភូមិសាស្ត្រនយោបាយកំពុងធ្វើឱ្យខូចសមត្ថភាពរបស់យើងក្នុងការឆ្លើយតបផងដែរ»៕