រដ្ឋធានីវ៉ាស៊ីនតោន៖ ជាមួយនឹងសម្ពាធកាន់តែខ្លាំងឡើង មកពីជុំវិញពិភពលោក ប្រឆាំងនឹងសង្គ្រាមរបស់អ៊ីស្រាអែល នោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ ថា គាត់សង្ឃឹម ថា នឹងមានបទឈប់បាញ់គ្នាមួយ នៅតំបន់ហ្កាហ្សា អាចនឹងចាប់ផ្ដើមឡើង នៅដើមសប្ដាហ៍ក្រោយ។ នេះបើតាមសារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ (ទី២៧ ខែកុម្ភៈ)។
ស្របពេលវិបត្តិមនុស្សធម៌ កំពុងកើនឡើង នៅលើទឹកដីរបស់ប៉ាឡេស្ទីន នោះ តំណាងមកពីប្រទេសអេហ្ស៊ីប កាតារ សហរដ្ឋអាមេរិក បារាំង និង បណ្ដាប្រទេសផ្សេងៗទៀត បានដើរតួយ៉ាងសំខាន់ នៅក្នុងទំនាក់ទំនង រវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស់។ បណ្ដាប្រទេសទាំងនេះ កំពុងតែស្វះស្វែងរកការបញ្ឈប់នូវការប្រយុទ្ធគ្នា និង ការដោះលែងចំណាប់ខ្មាំងរបស់អ៊ីស្រាអែល ដែលត្រូវបានចាប់ឃុំខ្លួន នៅក្នុងតំបន់ហ្កាហ្សា។
លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ថា « ខ្ញុំសង្ឃឹម ថា នៅថ្ងៃចន្ទ ក្រោយ យើងនឹងមានបទឈប់បាញ់មួយ នៅតំបន់ហ្កាហ្សា។ កិច្ចព្រមព្រៀងនេះ ក៏រាប់បញ្ចូលទាំងការដោះដូរចំណាប់ខ្មាំងរាប់សិបនាក់ ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីន រាប់រយនាក់ ដែលអ៊ីស្រាអែល បានចាប់ឃុំឃាំងផងដែរ»។
ជម្លោះ រវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស់ បានផ្ទុះឡើង នៅតំបន់ហ្កាហ្សា ក្រោយពេលក្រុមជីវពលប៉ាឡេស្ទីន មួយនេះ បានឆ្មក់វាយប្រហារទៅលើតំបន់ភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានឆក់យកអាយុជីវិតមនុស្ស ប្រហែល ១ ២០០នាក់ និង ចាប់ជាចំណាប់ខ្មាំង ចំនួន ២៤០នាក់។ ប៉ុន្ដែចាប់តាំងពីអ៊ីស្រាអែល ប្រកាសសង្គ្រាមសងសឹកនោះមក បានធ្វើឲ្យអ្នករស់នៅតំបន់ហ្កាហ្សា យ៉ាងតិចជាង ២៩ ៧០០នាក់ ហើយប្រហែល៧០ភាគរយជាកុមារ និង ស្ដ្រី ខណៈមនុស្ស យ៉ាងតិចជាង ៧០ ០០០នាក់ផ្សេងទៀតរងរបួស។ សង្គ្រាមនេះ បានបង្កនូវមហាវិនាសកម្មយ៉ាងធ្ងន់ធ្ងរបំផុត ដល់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា៕