ទីក្រុងតៃប៉ិ៖ ស្របពេលមានប្រទេសចិន កំពុងតែបង្កើនសកម្មភាពយោធា និង តែងតែអះអាង អំពីកោះតៃវ៉ាន់ ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន ហើយក៏មិនធ្លាប់បដិសេធ អំពីការប្រើប្រាស់កម្លាំងយោធា ដើម្បីដណ្ដើមដែនដីមួយនេះ យកមកគ្រប់គ្រងវិញនោះ រដ្ឋាភិបាលក្រុងតៃប៉ិ ក៏កំពុងតែបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងច្រើន ខណៈឥឡូវ បានបាញ់សាកល្បងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ថា តៃវ៉ាន់ បានសាកល្បងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន កាលពីព្រឹកថ្ងៃអង្គារ នៅក្នុងសមយុទ្ធមួយ ដោយប្រើប្រាស់កាំជ្រួចបាញ់ចេញពីដីទៅក្នុងអាកាស។ សមយុទ្ធនេះ បានប្រើប្រាស់កម្លាំងទ័ពអាកាស ជើងគោក និងជើងទឹក សម្រាប់បន្តពង្រឹងនូវការហ្វឹកហ្វឺន ប្រឈមមុខនឹងសកម្មភាពយោធាជាញឹកញាប់របស់ចិន នៅក្បែរដែនកោះរបស់ខ្លួន។
តៃវ៉ាន់ ដែលចិន អះអាងថា ជាទឹកដីរបស់ខ្លួន បានត្អូញត្អែរ នៅក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ចំពោះករណីក្រុងប៉េកាំង បានបញ្ជូនយន្តហោះរបស់កងទ័ពអាកាស និង នាវាកងទ័ពជើងទឹក ជាញឹកញាប់ បន្ដប្រតិបត្តិការ នៅជិត និង ជុំវិញដែនកោះមួយនេះ។
ទីបញ្ជាការកងទ័ពអាកាសរបស់តៃវ៉ាន់ បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ថា កាលពីចន្លោះម៉ោង៥ព្រឹក ដល់ម៉ោង៨ព្រឹក វេលាក្នុងស្រុក តៃវ៉ាន់បានអនុវត្តផែនការប្រយុទ្ធការពារដែនអាកាសទាំងមូល ដោយប្រើប្រាស់ប្រព័ន្ធការពារដែនអាកាស ប្រឆាំងយន្ដហោះ និង មីស៊ីលបាល្លិស្ទី Sky Bow ផលិតនៅតៃវ៉ាន់ និង មីស៊ីលបាញ់ពីដីទៅអាកាស Patriot ផលិតដោយសហរដ្ឋអាមេរិក រួមជាមួយនឹងយន្តហោះចម្បាំង និង នាវារបស់កងទ័ពជើងទឹក។សមយុទ្ធនេះ មានគោលបំណងត្រួតពិនិត្យ និង ផ្ទៀងផ្ទាត់លើបញ្ជាការប្រយុទ្ធការពារដែនអាកាសរួមគ្នា និង ការគ្រប់គ្រងវិស័យទាំងបី ដោយទទួលបានលទ្ធផលល្អបំផុត។
កងទ័ពអាកាសតៃវ៉ាន់ បានបញ្ជាក់ ថា «នៅចំពោះមុខយន្តហោះចម្បាំង និង កប៉ាល់ចម្បាំងរបស់ចិន ដែលឧស្សាហ៍លុកចូលមកក្នុងដែនសមុទ្រ និង ដែនអាកាសរបស់តៃវ៉ាន់ នោះ កងទ័ពអាកាស នឹងបន្តបង្កើននូវការហ្វឹកហាត់របស់ខ្លួន ដើម្បីដោះស្រាយបញ្ហាគំរាមកំហែង ដែលអាចកើតមានឡើងជាយថាហេតុ»៕