រដ្ឋធានីប៉ារីស៖ ជម្លោះបង្ហូរឈាម រវាងរដ្ឋាភិបាលក្រុងមូស្គូ និង ក្រុងកៀវ អស់រយៈពេលជាង២ឆ្នាំកន្លងមកនេះ បានធ្វើឲ្យបណ្ដាប្រទេសនានា នៅតំបន់អឺរ៉ុប នាំចូលគ្រឿងចម្បាំង កើនឡើងជិតទ្វេដង ហើយក៏ជាឱកាសដ៏ល្អ សម្រាប់បារាំង ដណ្ដើមយកតំណែង ជាប្រទេសនាំចេញគ្រឿងសព្វាវុធដ៏ធំបំផុតលំដាប់លេខ២របស់ពិភពលោក ពីរុស្ស៊ី ខណៈប្រទេសមហាអំណាចមួយនេះ កំពុងតែផុងខ្លួន នៅក្នុងសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ។
សារព័ត៌មាន Africa News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ថា បើតាមការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវសន្ដិភាពអន្ដរជាតិស្ដុកខម (Stockholm International Peace Research Institute) ហៅកាត់ SIPRI បានឲ្យដឹង ថា បណ្ដាប្រទេសជាច្រើន នៅតំបន់អឺរ៉ុប បាននាំចូលគ្រឿងសព្វាវុធ កើនឡើងជិតទ្វេដង ចន្លោះពីឆ្នាំ២០១៤ ដល់២០១៨ និង ពីឆ្នាំ២០១៩ដល់២០២៣។ បណ្ដាប្រទេសទាំងនេះ កំពុងតែបង្កើននូវការទិញគ្រឿងចម្បាំង កើនឡើង រហូតដល់៩៤ភាគរយ នៅក្នុងអំឡុងពេលនេះ។
ការកើនឡើង នៃការទិញគ្រឿងសព្វាវុធទាំងនោះ បានកើនឡើង នៅក្នុងអំឡុងពេលផ្ទេរគ្រឿងចម្បាំងជាច្រើន ទៅកាន់ប្រទេសអ៊ុយក្រែន ខណៈកំពុងតែបន្ដការប្រយុទ្ធ ទប់ទល់នឹងការលុកលុយរបស់រុស្ស៊ី ចន្លោះពីឆ្នាំ២០២២ដល់ឆ្នាំ២០២៣។ អ៊ុយក្រែន បានទទួលគ្រឿងសព្វាវុធ ប្រហែល២៣ភាគរយ នៅក្នុងចំណោមគ្រឿងសព្វាវុធនាំចូល នៅក្នុងតំបន់ ចន្លោះពីឆ្នាំ២០១៩ ដល់២០២៣។
ស្របគ្នានេះដែរ មានប្រទេសនៅតំបន់អឺរ៉ុប ចំនួនពីរប្រទេស រួមមាន៖ បារាំង និង អ៊ីតាលី ក៏បានបង្កើននូវការនាំចេញគ្រឿងសព្វាវុធរបស់ខ្លួនយ៉ាងច្រើន នៅក្នុងរយៈពេលដូចគ្នា តាមស្វែងរកអ្នកទិញ ដែលមានគោលដៅ សម្រាប់នៅទ្វីបអឺរ៉ុប អាស៊ី និង មជ្ឈិមបូព៌ា។ ប្រហែលជាគួរឱ្យភ្ញាក់ផ្អើល ដោយមើលឃើញពីស្ថានភាពបច្ចុប្បន្ន នៅអឺរ៉ុប និង ជុំវិញពិភពលោក ជាមួយនឹងជម្លោះ នៅអ៊ុយក្រែន និង តំបន់ហ្កាហ្សា ហើយបរិមាណនៃការផ្ទេរអាវុធអន្តរជាតិ នៅទូទាំងពិភពលោក បានធ្លាក់ចុះបន្តិច គឺប្រហែល៣,៣ភាគរយ ចន្លោះពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៨ និង ចន្លោះពីឆ្នាំ២០១៩ដល់២០២៣៕