2024-01-30 11:44
335

រដ្ឋធានីប៉េកាំង៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនាទ្រព្យដ៏ធំបំផុត នៅក្នុងប្រទេសចិន បាន និង កំពុងតែប្រឈមមុខនឹងបំណុលរាប់រាយពាន់លានដុល្លារ ហើយនេះជានិមិត្ត នៃវិបត្ដិដ៏ធំបំផុត នៅក្នុងប្រទេសមហាយក្សអាស៊ីមួយនេះ ប៉ុន្ដែឥឡូវក្រុមហ៊ុនមួយនេះ កាន់តែប្រឈមមុខនឹងបញ្ហាដ៏ធ្ងន់ធ្ងរមួយបន្ថែមទៀត ខណៈតុលាការហុងកុង បានបញ្ជាឲ្យទូទាត់សងលុយបំណុល រហូតដល់៣០០ពាន់លានដុល្លារអាមេរិក។
    ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃ ទី៣០ ខែមករា ឆ្នាំ២០២៤ ថា តុលាការទីក្រុងហុងកុង កាលពីព្រឹក ថ្ងៃចន្ទ (ទី២៩ ខែមករា) បានបញ្ជាឲ្យក្រុមហ៊ុន China Evergrande Group (ឆាយណា អេវើរហ្គែនដ៍ ហ្គ្រូប) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសចិន លាងជម្រះបញ្ជី នៃប្រាក់បំណុលរបស់ខ្លួន។ ការសម្រេចរបស់តុលាការ ទំនងជានឹងបញ្ជូនរលក តាមរយៈ            ទីផ្សារហិរញ្ញវត្ថុ ដែលដួលរលំរបស់ប្រទេសចិន ខណៈអ្នកបង្កើតគោលនយោបាយព្យាយាម ទប់ទល់នឹងវិបត្តិ កាន់តែជ្រៅទៅៗ ។
   លោកស្រី លីដា ចាន់ (Linda Chan) ចៅក្រមតុលាការហុងកុង បានសម្រេចចិត្តជម្រះក្ដីលើក្រុមហ៊ុនអភិវឌ្ឍន៍ ដែលជំពាក់បំណុលគេដ៏ច្រើនបំផុត នៅលើពិភពលោក ជាមួយនឹងបំណុលសរុបជាង៣០០ពាន់លានដុល្លារ បន្ទាប់ពីបានកត់សម្គាល់ ថា ក្រុមហ៊ុន Evergrande មិនអាចផ្តល់ផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញបានទេ បើទោះជាមានការពន្យារពេលជាច្រើនខែ និង សវនាការរបស់តុលាការជាច្រើនយ៉ាងណាក៏ដោយ។
   លោក ស៊ីវ សន (Siu Shawn) នាយកប្រតិបត្តិ ក្រុមហ៊ុន Evergrande បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយចិន ថា ក្រុមហ៊ុន នឹងធានា ថា គម្រោងសាងសង់ផ្ទះ នឹងនៅតែត្រូវបានចែកចាយ បើទោះជាមានការបញ្ជាទិញ និង ទូទាត់លុយយ៉ាងណាក៏ដោយ។ ការបញ្ជាទិញនេះ នឹងមិនប៉ះពាល់ដល់ប្រតិបត្តិការ ទាំងនៅលើដីគោក និង ឈូងសមុទ្ររបស់ក្រុមហ៊ុន Evergrande នោះឡើយ។
   ការសម្រេចចិត្តនេះ បានកំណត់ដំណាក់កាល សម្រាប់អ្វីដែលត្រូវបានគេរំពឹង ថា នឹងជាដំណើរការអូសបន្លាយពេលយូរ និង ស្មុគស្មាញ ជាមួយនឹងការពិចារណាផ្នែកនយោបាយ ប្រកបដោយមានសក្តានុពល ដោយសារមានអាជ្ញាធរពាក់ព័ន្ធជាច្រើន។