2024-11-22 15:04
10

កាលពីប៉ុន្មានសប្ដាហ៍មុន លោក Gautam Adani ដែលជាមហាសេដ្ឋីមួយនៅក្នុងចំណោមមហាសេដ្ឋីដែលមានបំផុតរបស់ពិភពលោក បានធ្វើការប្រារព្ធពីធីនៅក្នុងការដែលលោកដូណាល់ ត្រាំ បានទតួលជ័យជម្នះនៅក្នុងការបោះឆ្នោត និងបានក្លាយទៅជាប្រធានាធិបតីអាមេរិកជាលើកទី២ នោះ លោក Adani បានប្រកាសផែនការវិនិយោគចំនួន 10 ប៊ីលានដុល្លារ នៅក្នុងគម្រោងថាមពល និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសហរដ្ឋអាមេរិក។

ប៉ុន្តែឥឡូវនេះ មហាសេដ្ឋីដែលមានអាយុ ៦២ ឆ្នាំ និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់នាយករដ្ឋមន្ត្រី Narendra Modi ពេលនេះកំពុងតែប្រឈមទៅនឹងការចោទប្រកាន់ពីការក្លែងបន្លំរបស់សហរដ្ឋអាមេរិក ដែលអាចមានផលប៉ះពាល់ទៅដល់មហិច្ឆតានៅក្នុងប្រទេសរបស់គាត់ទាំងក្នុង និងក្រៅប្រទេសផងដែរ។

ដោយរដ្ឋអាជ្ញាសហព័ន្ធបានធ្វើការចោទប្រកាន់គាត់ពីបទ រៀបចំគម្រោងសូកប៉ាន់ដែលសរុបចំនួន 250 លានដុល្លារ និងពីបទក្នុងការលាក់បាំងរឿងនេះដើម្បីរៃអង្គាសប្រាក់នៅសហរដ្ឋអាមេរិកផងដែរ។ បន្ថែមពីនោះ ពួកគេបានធ្វើការចោទប្រកាន់លោក Adani និងនាយកប្រតិបត្តិរបស់លោក ដែលបានបង់ប្រាក់សំណូកទៅដល់មន្ត្រីឥណ្ឌាដើម្បីទទួលបាននីវកិច្ចសន្យាដែលមានតម្លៃរហូតដល់ទៅ 2 ពាន់លានដុល្លារនៅក្នុងប្រាក់ចំណេញក្នុងរយៈពេល 20 ឆ្នាំផងដែរ។ ប៉ុន្តែបន្ទាប់ពីផ្ទុះនូវការចោទប្រកាន់ទាំងនេះ Adani Group បានធ្វើការបដិសេធទាំងស្រុង ដោយលោកបានអះអាងថាការចោទប្រកាន់ទាំងនេះគឺគ្មានមូលដ្ឋានច្បាស់លាស់។ ប៉ុន្តែបើទោះបីជាលោក បានធ្វើការបដិសេធយ៉ាងណាក៏ដោយ ក៏ពេលនេះសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាកំពុងតែរងនូវផលប៉ះពាល់រួចទៅហើយ។

ដោយពេលនេះ ក្រុមហ៊ុន Adani Group បានបាត់បង់នូវតម្លសទីផ្សារចំនួន 34 ពាន់លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ដោយបានកាត់បន្ថយនូវមូលប័ត្រទីផ្សាររួមបញ្ចូលគ្នានៃក្រុមហ៊ុនចំនួន ១០ របស់ខ្លួនមកត្រឹម ១៤៧ ពាន់លានដុល្លារ។ 

លោក Adani គឺជាមហាសេដ្ឋីម្នាក់ ជាមួយនឹងរោងចក្រថាមពលដើរដោយធ្យូងថ្មប្រាំមួយ លោកក៏ជាអ្នកលេងឯកជនដ៏ធំបំផុតរបស់ប្រទេសឥណ្ឌា នៅក្នុងថាមពលផងដែរ។ ជាមួយគ្នានេះដែរ លោកក៏បានសន្យាថា នឹងធ្វើការវិនិយោគចំនួន ៥០ ពាន់លានដុល្លារទៅលើអ៊ីដ្រូសែនបៃតង និងដំណើរការបំពង់បង្ហូរឧស្ម័នធម្មជាត់ដែលមានប្រវែង ៨០០០ គីឡូម៉ែត្រ ផងដែរ។ បន្ថែមពីនេះ លោកក៏កំពុងតែសាងសង់នូវផ្លូវល្បឿនលឿនដែលមានប្រវែងវែងបំផុតរបស់ឥណ្ឌា និងអភិវឌ្ឍឡើងវិញនូវអនាធិបតេយ្យដ៏ធំបំផុតរបស់ឥណ្ឌាផងដែរ។ Adani មានបុគ្គលិកសរុបជាង ៤៥,០០០ នាក់ ប៉ុន្តែពេលនេះអាជីវកម្មរបស់លោកកំពុងតែរងនូវផលប៉ះពាល់ទៅដល់មនុស្សរាប់លាននាក់នៅទូទាំងប្រទេស។

វិបត្តិនេះ ក៏កើតមានឡើងផងដែរ នៅពេលដែលលោក Adani បានចំណាយពេលជិត ២ ឆ្នាំ ដើម្បីកសាងមុខមាត់របស់គាត់ឡើងវិញ បន្ទាប់ពីមានរបាយការណ៍កាលពីឆ្នាំ ២០២៣ របស់ Hindenburg Research របស់សហរដ្ឋអាមេរិក បានចោទប្រកាន់ក្រុមហ៊ុនរបស់លោកពីបទ ក្លែងបន្លំភាគហ៊ុនជាច្រើនទសវត្សរ៍។ ហើយបើទោះបីជាលោក Adani បានបដិសេធនូវការអះអាងនេះយ៉ាងណាក៏ដោយ ក៏ការចោទប្រកាន់នេះបានបង្ករឲ្យមានការលក់ចេញទីផ្សារ និងការស៊ើបអង្កេតបន្តដោយនិយតករទីផ្សាររបស់ប្រទេសឥណ្ឌាគឺ SEBI ។ លោក Adani បានព្យាយាមស្ដារមុខមាត់របស់លោកឡើងវិញ ហើយលោកក៏បានព្យាយាមបង្ហាញថាការចោទប្រកាន់ពីបទក្លែងបន្លំពីមុនៗមក ដែលត្រូវបានចាត់ថ្នាក់ដោយក្រុម Hindenburg គឺមិនពិតទេ ហើយក្រុមហ៊ុននិងអាជីវកម្មរបស់លោក ពិតជាដំណើរយ៉ាងល្អ។

លោក Kugelman មានប្រសាសន៍ថា ខណៈពេលដែលទំនាក់ទំនងធុរកិច្ចអាមេរិក និងឥណ្ឌាអាចប្រឈមមុខនឹងការត្រួតពិនិត្យ វាមិនទំនងត្រូវបានប៉ះពាល់ខ្លាំងនោះទេ ជាពិសេសដោយសារកិច្ចព្រមព្រៀង 500 លានដុល្លារអាមេរិកនាពេលថ្មីៗនេះជាមួយលោក Adani សម្រាប់គម្រោងកំពង់ផែនៅប្រទេសស្រីលង្កា។ ទោះបីជាមានការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងឥណ្ឌាកាន់តែទូលំទូលាយនិងរឹងមាំ។