2023-06-05 11:06
755

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បញ្ហាភូមិសាស្ត្រនយោបាយកំពុងក្លាយជាបញ្ហាក្តៅគគុក «សង្គ្រាម» មិនមែនបញ្ហាតែសង្គ្រាមរវាងរុស្ស៊ីជាមួយអ៊ុកក្រែនប៉ុណ្ណោះទេ ប៉ុន្តែក្នុងតំបន់អាស៊ីកំពុងជាគោលដៅ នៃបញ្ហាប្រឈមដ៏គ្រោះថ្នាក់បំផុត។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) សរុបជិត ៦ពាន់នាក់ នាព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នេះនៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា «ឥឡូវប្រទេសមួយចំនួនបានប្រកាសបញ្ជូននាវាឱ្យចូលមកកាន់តែគៀកភូមិសាស្ត្រអាស៊ីអាគ្នេយ៍ហើតម្រង់ខ្ពស់ទៅរកសមុទ្រចិនខាងត្បូង បន្ថែមលើនោះសម្ព័ន្ធភាពខ្នាតតូចទាក់ទិនការប្រើប្រាស់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក អង្គគ្លេស និងកាណាដា ក៏កំពុងក្លាយជាកង្វល់របស់អាស៊ាន និងបណ្តារប្រទេសក្នុងតំបន់ ព្រោះថា “អាស៊ាន” មានចំណុចពិសេសរបស់ខ្លួន គឺជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងប្រឆាំងការរីកសាយអាវុធនុយក្លេអ៊ែរ»

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) សរុបជិត ៦ពាន់នាក់ នាព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នេះនៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមទៀតថា «ប្រសិនបើវាមិនមានហនិភ័យអ្វីក៏វាជាចំណុចនៃការចាប់ផ្តើមរត់ប្រណាំងផ្នែកសព្វាវុធប្រកបដោយគ្រោះថ្នាក់»។ សម្តេចតេជោ ហ៊ុន សែន បានយលថា «ប្រសិននៅបន្តស្ថានភាពបែបនេះតទៅទៀតពិភពលោកប្រឈមនឹងគ្រោះថ្នាក់កាន់តែធំ ក៏ប៉ុន្តែនៅតែមានសុច្ឆន្ទៈថា ពិភពលោកនឹងរកការស្រុះស្រួលគ្នាមួយដើម្បីគ្រប់គ្រងរទំនាក់ទំនង ជាពិសេសភាពតានតឹងរវាងសហរដ្ឋអាមេរិកជាមួយចិន ត្រូវរកវិធីគ្រប់គ្រងទំនាក់ទំនងនេះ ហើយចៀសវាងឱ្យបាននូវការកកើតឡើងវិញសង្គ្រាមលោក ប៉ុន្តែឥឡូវសង្គ្រាមត្រជាក់បានកើតរួចទៅហើយ តែត្រូវទប់ស្កាត់វាកុំឱ្យក្លាយទៅជាហានិភ័យនៃសង្គ្រាមដែលប៉ះទង្គិចដោយអាវុធណាមួយ»

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អង្គការណាតូធ្លាប់តែនៅទិសខាងលិច ឥឡូវណាតូហាក់កំពុងឆ្ពោះមកកាន់អាស៊ីប៉ាស៊ីហ្វិចរបស់យើងក្រោមគ្រប់រូបភាព ដែលជាកង្វល់ ប៉ុន្តែយ៉ាងណាក៏ដោយទោះបីមានបញ្ហាប្រឈមផ្នែកទាន់ទិននឹងការបំរ៉ែបម្រួលអាកាសធាតុ ជំងឺរាតត្បាត និងភាពមិនច្បាស់លាស់បញ្ហាភូមិសាស្ត្រនយោបាយ។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់លាស់ថា «កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៧យ៉ាងយូបំផុត ហើយបន្តទៅយើងដើរដល់គោលដៅបង្កើតប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដូចអ្វីដែលដាក់ចេញជាគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព កំណើនសេដ្ឋកិច្ចដែលយើងកំពុងមានសព្វថ្ងៃនេះ បានផ្តល់ឱកាសដល់យើងឈានដល់គោលដៅនោះ»