2024-02-22 11:02
398

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ក្នុងរយៈពេល ៦ខែ កន្លងមកនេះ បានបង្ហាញឆន្ទៈមោះមុតក្នុងការធ្វើកំណែទម្រង់គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីសម្រេចមហិច្ឆតានេះ រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងនោះកម្មវិធីអាទិភាព ៦ចំណុច ត្រូវបានដាក់ឲ្យអនុវត្តភ្លាមៗសំដៅជួយប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដ។ ទន្ទឹមគ្នានេះ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ជាអាទិភាពខ្ពស់បំផុតមួយផងដែរ សម្រាប់រាជរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។
    លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ក្នុងរយៈពេល ៦ខែ កន្លងមកនេះ បានបង្ហាញឆន្ទៈមោះមុតក្នុងការធ្វើកំណែទម្រង់គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីសម្រេចមហិច្ឆតានេះ រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះកម្មវិធីអាទិភាព ៦ចំណុច ត្រូវបានដាក់ឲ្យអនុវត្តភ្លាមៗសំដៅជួយប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដ។ ទន្ទឹមគ្នានេះ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ជាអាទិភាពខ្ពស់បំផុតមួយផងដែរ សម្រាប់រាជរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។
    កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ចេញវិធានការដ៏ម៉ឺងម៉ាត់និងមុតស្រុចបំផុត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញនឹងត្រូវបណ្តេញចេញពីក្របខណ្ឌរដ្ឋដោយគ្មានការលើកលែងជាដាច់ខាត។ វិធានការនេះ ត្រូវបានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស ប្រកាសស្វាគមន៍ និងសម្តែងការគាំទ្រយ៉ាងពេញទំហឹង ដោយសារស្ថានភាពគ្រឿងញៀននាពេលបច្ចុប្បន្ន បានឈានដល់ដំណាក់កាលមួយដ៏គួរឲ្យព្រួយបារម្ភជាទីបំផុត ដែលវាបានក្លាយទៅជាបញ្ហារួមរបស់សង្គមជាតិទាំងមូល ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ឬពណ៌សម្បុរនោះឡើយ។ ក្នុងន័យនេះ គ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន រហូតដល់ក្រុមគ្រួសារនីមួយៗត្រូវតែចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលទាមទារឲ្យមានការសហការទប់ស្កាត់ អប់រំ ក្រើនរំលឹក និងមានវិធានការតឹងរ៉ឹង និងម៉ឺងម៉ាត់ជាទីបំផុត។

   វិធានការដ៏មុតស្រួចរបស់ប្រមុខរាជរដ្ឋាភិបាលនាពេលនេះ ក៏ជាការពង្រឹងប្រព័ន្ធការងារ និងកែលម្អមន្រ្តីរាជការគ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀននៅក្នុងប្រទេស ជំរុញភាពស្អាតស្អំ សន្តិសុខសង្គម សុខដុមរមនា និងការអភិវឌ្ឍនៅក្នុងសង្គម ហើយខិតខំប្តេជ្ញាធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។

   ការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ មិនមែនជារឿងថ្មីសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភានោះទេ រាជរដ្ឋាភិបាលអាណត្តិមុនៗក៏បានខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀននេះយ៉ាងសកម្មផងដ ក៏ប៉ុន្តែអ្វីដែលថ្មីសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ចេញវិធានការដ៏ម៉ឺងម៉ាត់បំផុតក្នុងការបោសសម្អាតគ្រឿងញៀនចេញពីប្រទេសកម្ពុជាតាមរយៈយុទ្ធនាការ “សម្អាតផ្ទះយើង” នោះគឺការប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

   មន្ត្រីរាជការ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ អាចនិយាយបានថា ជាបុគ្គលគំរូក្នុងសង្គមដែលត្រូវចៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន។ បើមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធ មានផ្ទុកសារធាតុគ្រឿងញៀននៅក្នុងខ្លួនហើយនោះ វាអាចនឹងបង្កជាមហន្តរាយដល់សង្គមជាតិ ហើយមិនមែនជាមន្ត្រីគំរូសម្រាប់ប្រជាពលរដ្ឋទូទៅនោះឡើយ។ វិធានការមុតស្រួចរបស់ប្រមុខរាជរដ្ឋាភិបាល មិនត្រឹមតែបន្សុទ្ធមន្ត្រីរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទមិនឲ្យពាក់ព័ន្ធនឹងគ្រឿងញៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់មុខមាត់ កិត្តិយស ភាពស្អាតស្អំ និងសេចក្តីថ្លៃថ្នូរបស់ស្ថាប័នរដ្ឋ ជាពិសេស ក្នុងនាមជាមន្ត្រីរាជការស៊ីវិល និងជួរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលត្រូវតែដើរតួនាទីជាគម្រូល្អ ឈានមុខ ក្នុងការបម្រើប្រជាពលរដ្ឋ និងជាធនធានដ៏មានសារៈសំខាន់ទ្រទ្រង់ប្រទេសជាតិឲ្យកាន់តែមានការអភិវឌ្ឍរីកច្រើនបន្ថែមទៀត។
   ជារួមមកវិញ រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដាក់ចេញវិធានការមុតស្រួចក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីប្រែក្លាយកម្ពុជា ទៅជាប្រទេសមួយស្អាតស្អំ គ្មានការប្រើប្រាស់គ្រឿងញៀន និងជាប្រទេសគំរូមួយឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន៕