2024-06-06 02:06
269

កំពត៖   សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំហរប្រកាសដាច់ខាត ចំពោះខេត្តកំពត និងខេត្តកែវ មិនអនុញ្ញាតិឱ្យបើកកាស៊ីល្បែងស៊ីសងនោះទេ លើលេងតែនៅច្រកព្រំដែន និងលើភ្នំបូកគោ ប៉ុន្តែដោយឡែកសម្រាបខេត្តព្រះសីហនុ និងកោះកុងជារឿងផ្សេង។

ប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ ក្នុងពិធីសម្ពោធបើកដំណើរការអាជីវកម្មជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នាថ្ងៃទី០៦ ខែមីថុនា ឆ្នាំ២០២៤នេះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា «ការបើកកាស៊ីណូកន្លងទៅអនុញ្ញាតិតែនៅច្រកព្រំដែន និងលើភ្នំបូកគោ អញ្ចឹងក្រៅពីកន្លែងនេះ ចាប់ពេលនេះទៅថ្ងៃខាងមុខ មិនចេញអាជ្ញាប័ណ្ឌអនុញ្ញាតិឱ្យបើកកាស៊ីណូក្នុងខេត្តកំពត និងខេត្តកែបក៏ដូចគ្នាដែរ»។ 

ប្រមុខដឹកនាំរដ្ឋាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «ស្នើសុំអាជ្ញាប័ណ្ណធ្វើតំបន់សេដ្ឋកិច្ចពិសេស ធ្វើអូតែល ធ្វើបុរីផ្សេងៗអនុញ្ញាតឱ្យ ប៉ុន្តែស្នើសុំអាជ្ញាប័ណ្ឌធ្វើកាស៊ីណូ គឺអត់ទេ ទុកសម្រាប់ជាកន្លែងតំបន់ទេសចរណ៍លើកលេងខេត្តព្រះសីហនុ និងកោះកុងជារឿងផ្សេង»។ សម្តេចធិបតីបានប្រាប់ទៅដល់គណៈកម្មាធិការគ្រង់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ត្រូវកត់ត្រា និងអនុវត្តឱ្យបានច្បាស់លាស់ ព្រោះមានសំណួរលើកឡើងចង់វិនិយោគបើកកាស៊ីណូនៅខេត្តកំពត និងកែប ប៉ុន្តែសម្តេចបានបដិសេធ គឺអត់បានទេ បើចង់បើកអាចទៅច្រកព្រំដែន ឬលើបូកគោធ្វើបានអត់បញ្ហាទេ។  

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តចំពោះគម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេស  សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាឧស្សាហកម្ម ដំណាំកសិឧស្សាហកម្ម កន្លែងកម្សាន្ត និងតំបន់ទេសចរណ៍ផ្សេងៗ គឺស្វាគមន៍សម្រាប់ទឹកដីខេត្តទាំងពីរកំពត និងកែបតែម្តង៕