ពោធិ៍សាត់៖ ដើម្បីធ្វើការភិរក្សសាសនា អភិរក្សព្រៃឈើ អភិរក្សទឹកដី ដើម្បីធានាំឱ្យមានអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា វាជាកាត្វកិច្ចប្រជាពលរដ្ឋយើងទាំងអស់គ្នា ហើយរាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ និងចាត់វិធានការលើកិច្ចការងារនេះ ដើម្បីបញ្ចេញគោលនយោបាយ និងវិធានការអនុវត្តឱ្យបានទាំងអស់គ្នា។
នេះគឺជាថ្លែងរបស់ សម្តចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធឆ្លង «ព្រះបទុមចេតិយ និងសមិទ្ធផលនានា នៅវត្តមណីរតនារាម» ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នេះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «កន្លែងណាមានការអភិវឌ្ឍត្រូវកំណត់ទីតាំងឱ្យបានច្បាស់លាស់ កន្លែងណាអភិរក្ស កន្លែងណាត្រូវពាក់កណ្តាលអភិវឌ្ឍ និងអភិរក្សត្រូវធ្វើជាមួយគ្នា»។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា «រាល់ការចេញអាជ្ញាប័ណ្ណថ្មី ត្រូវបានផ្អាក និងរាល់ការស្នើសុំអាជ្ញាប័ណ្ណថ្មី ត្រូវស្នើសុំមកដល់រដ្ឋាភិបាល តាមរយៈក្រួងបរិស្ថាន។ ចំពោះការអនុវត្តគម្រោងដែលបានផ្តល់អាជ្ញាប័ណ្ណរួចហើយបន្តធ្វើតែត្រូវគោរពតាមគោលការណ៍ និងកិច្ចសន្យាដែលមានថែរក្សាការវិនិយោគអភិវឌ្ឍភ្ជាប់ជាមួយធម្មជាតិត្រូវអនុវត្តឱ្យបាន»។
សម្តេចធិបីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ក្រសួងបរិស្ថានត្រូវរៀបចំ និងត្រួតពិនិត្យឡើងវិញ អ្នកដែលកំពុងធ្វើ ឬអនុវត្តគម្រោងនោះ តិច ឬច្រើន យឹត ឬលឿន ត្រូវបន្តលើទឹកចិត្តឱ្យធ្វើ អាជ្ញាធរសម្រួលឱ្យធ្វើបន្ត និងអ្នកមានអាជ្ញាប័ណ្ណទុកពេលឱ្យ៦ខែដើម្បីរៀបចំផែនការដើម្បីធ្វើតាមបទដ្ឋាន។ ចំពោះប្រាសចាកមិនព្រមធ្វើតាមគោលការណ៍ ជាពិសេសមានកំហុសធ្ងន់ធ្ងរត្រូវដកហូតអាជ្ញាប័ណ្ណតែម្តង»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា «អ្នកស្រឡាញ់ធម្មជាតិបានអាជ្ញាប័ណ្ណហើយត្រូវធ្វើ អ្នកមិនទាន់មានអាជ្ញាប័ណ្ណចង់ធ្វើដាក់សំណើរមកអនុញ្ញាតឱ្យធ្វើ ប៉ុន្តែត្រូវគោរពតាមបទដ្ឋាន និងកិច្ចសន្យាមិនហាមឃាត់ទេ គឺត្រូវរក្សាការពារធនធានធម្មជាតិតែម្តង»៕