2024-01-15 12:01
384

ប៉ារីស៖        សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថាៈ ខ្ញុំមិនបានថា រាជរដ្ឋាភិបាលកម្ពុជាល្អឥតខ្ចោះនោះទេ ហើយមន្ត្រីរបស់រដ្ឋាភិបាលល្អឥតខ្ចោះនោះទេ តែមានឆន្ទៈចង់ឱ្យខ្លួនក្លាយជាល្អឥតខ្ចោះអញ្ចឹងហើយបានជារដ្ឋាភិបាលដាក់អភិកម្រទាំង ៥ គឺ «ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្លែល, ព្យាបាល និង វះកាត់»

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ទៅកាន់បងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២ ៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅវេលាម៉ោង ៥ល្ងាច (ម៉ោងនៅប៉ារីស) ត្រូវនឹងម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។

 សម្តេចធិតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាៈ «មុនសម្តេចមកនេះ បានចុះហត្ថលេខាដកហូតមុខតំណែងអភិបាលក្រុងកែបមួយរូប ដោយសារប្រព្រឹត្តអំពើមិនគម្បី រំលោភអំណាច គឺត្រូវដកចេញតែម្តង»។ សម្តេចបន្ថែមទៀតថាៈ «យើងមិនចង់ឈានដល់ហ្នឹងទេ ប៉ុន្តែយើងទុកឱកាសកែខ្លួនពិនិត្យមើលតែចាំបាច់ប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ត្រូវអនុវត្តអភិក្រមទី៥ គឺ វះកាត់ ព្រោះជាកាតព្វកិច្ចរបស់យើងបម្រើប្រជាពលរដ្ឋ»

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាៈ «យើងមិនថាយើងល្អឥខ្ចោះ ប៉ុន្តែមានគោលដៅធ្វើឲ្យខ្លួនយើងល្អឥខ្ចោះ នេះហើយជាគោលដៅ និងទស្សនវិស័យ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់ ជាប់ជាប្រចាំ»

 សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថាៈ «រាជរដ្ឋាភិបាលកម្ពុជាបានដាក់ទិសដៅខ្ពស់ក្នុងការជំរុញប្រទេសឲ្យទៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ មានច្រើនណាស់ក្នុងនោះសូម្បីតែអគ្គលេខាធិការអង្គការសហប្រជាជាតិក៏ថាកម្ពុជាដាក់ផែនការខ្ពស់ដែរ»។ សម្តេចបន្ថែមថាៈ «បើសិនយើងមិនជំរុញខ្លួនឯងឲ្យខ្លាំងទេនឹងខាតបង់ឱកាស ទាល់ដាក់ទិសដៅខ្ពស់ ទើបមានឆន្ទះ និងដាក់ផែនការដើម្បីរត់ឲ្យលឿនសម្រាប់ផលប្រយោជប្រជាពលរដ្ឋ»