ភ្នំពេញ៖ ថ្លែងក្នងុវេទិកាសាធារណៈប្រកាសបើកឱ្យដំណើរការជាផ្លូវការ “សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី” រសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ សម្រាប់រាជរដ្ឋាភិបាលរយៈពេល៤៥ឆ្នាំ កន្លងមកនេះតែមួយគត់ គឺ ជំរុញការអភិវឌ្ឍន៍ប្រទេស និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន»។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា៖ យើងធ្វើយ៉ាងឱ្យប្រទេសដែលធ្លាប់មានប្រវត្តិជួរចត់ដោយសារភ្លើងសង្គ្រាមជាង ៥០០ឆ្នាំនៃការបែកបាក់ហែកហួរ វិនាសឱ្យក្លាយទៅជាការសាមគ្គី រួមគ្នាពង្រឹងនៅក្នុងយុគ្គសម័យថ្មី សមាហរណកម្មជាមួយពិភពលោក និងទំនាក់ទំនងល្អធ្វើយ៉ាងណាទាញយកផលប្រយោជន៍ ដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់ប្រជាពលរដ្ឋ ក្រោយ៤៥ឆ្នាំ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានដួលរលំរាជរដ្ឋាភិបាលអាណត្តិទី៧ នឹងដឹកនាំគោលដៅនេះឆ្ពោះទៅមុខដោយឥតងាករេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងទៀតថា៖ រាជរដ្ឋាភិបាលបានដាក់ទិសដៅ ដើម្បីឱ្យប្រទេសកម្ពុជាឈានទៅដល់ប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលហៅថា «ទស្សនវិស័យឆ្ពោះទៅឆ្នាំ២០៥០នៅកម្ពុជា»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា គោលដៅយុទ្ធសាស្ត្រទាំង៥របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ គឺ «ជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារឱ្យច្រើន, កាត់បន្ថយភាពក្រីក្រ, ពង្រឹងអភិបាលកិច្ចសមត្ថភាពស្ថាប័នឱ្យបានល្អ ដើម្បីពង្រឹងប្រសិទ្ធភាពការ និងពង្រឹងការអភិវឌ្ឍន៍ដោយចីរភាព» ក្នុងនោះរាជរដ្ឋាភិបាលធ្វើយ៉ាងជំរុញផ្នែកវិស័យឯកជនមានដំណើរការដែលជាចលករក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ វិស័យឯកជន គឺជាតួអង្គមួយសំខាន់ណាស់ក្នុងជំរុញសេដ្ឋកិច្ចរបស់កម្ពុជា ដែលរដ្ឋធម្មនុញ្ញាយើងប្រកាន់យកនូវសេដ្ឋកិច្ចទីផ្សារ ដែលធានានូវកម្មសិទ្ធឯកជន និងបើកសិទ្ធឱ្យប្រជាពលរដ្ឋ ប្រកបរបរអាជីវកម្ម ប្ររបរនូវអ្វីដែលគាត់ចង់បាននៅក្នុងក្រមខ័ណ្ឌច្បាប់ ដើម្បីធានានូវភាពរីកចំរើនទាំងអស់គ្នា»។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ពាក្យថារវាង «រដ្ឋ និងវិស័យឯកជន» ជាពាក្យមួយម៉ាត់ដែលត្រូវធ្វើឱ្យសកម្ម និងមានប្រសិទ្ធភាព រាជរដ្ឋាភិបាលមានតួនាទីលើកកម្ពស់សិទ្ធវិស័យឯកជននៅកម្ពុជា ដើម្បីចូលរួមជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឈានទៅដល់កម្ពុជាសម្រេចបានចក្ចុវិស័យនៅឆ្នាំ២០២៥០ ធ្វើយ៉ាងណាប្រែក្លាយឱ្យប្រទេសមានចំណូលខ្ពស់ និងជីវភាពរស់នៅប្រជាជនកម្ពុជាមានជីវភាពរីកចំរើនជាបន្តបន្ទាប់៕