ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យលើកលេងទោស ចំពោះទណ្ឌិតឈ្មោះ គង់ សភា ជាអតីតតំណាងរាស្ត្របក្សប្រឆាំងទី១ តាមរយៈការជួយរបស់សម្តេចអិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នេះ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសឱ្យទណ្ឌិតឈ្មោះ គង់ សភា ភេទប្រុស កើតឆ្នាំ១៩៧៥ ដែលត្រូវបានតុលាការសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ៤១១ “ត” ក្រ៧ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ។ នៅថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២៤ កន្លងទៅ ទណ្ឌិត គង់ សភា អតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានសរសេរលិខិតគោរពជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីស្នើសុំអន្តរាគមន៍ថ្វាយព្រះមហាក្សត្រលើកលែងទោស ដោយទទួលកំហុស សំដែងការសោកស្តាយ ដែលរាល់ទង្វើ និងសកម្មភាពមួយចំនួនកន្លងទៅ បានធ្វើអោយប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថេរភាព និងគោលនយោបាយ នានារបស់រាជរដ្ឋាភិបាលកម្ពុជា។ លិខិតរបស់ទណ្ឌិតរូបនេះ បានសូមអភ័យទោសចំពោះរាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា ជាពិសេស ចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសូមគោរពស្នើសុំសម្តេចធិបតីនាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍ថ្វាយអង្គ ព្រះមហាក្សត្រ ដើម្បីទ្រង់ផ្តល់សេចក្តីសណ្តោស និងប្រោសប្រទានការលើកលែងទោសដល់ខ្លួន បានរួចផុតពីទោស ដែលតុលាការបានផ្តន្ទានាពេលកន្លងមក ចំពោះរូបគាត់ ព្រមទាំងទម្លាក់ចោលនូវបទចោទប្រកាន់ទាំងឡាយដែលមានជាធរមាន អតីតតំណាងរាស្ត្របក្សប្រឆាំងរូបនេះ សង្ឃឹមជឿជាក់ថា សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួយអន្តរាគមន៍អោយខ្ញុំបានរួចផុតពី ទោសទណ្ឌទាំងឡាយ ដើម្បីអាចវិលត្រឡប់ចូលទៅកាន់មាតុប្រទេសវិញ និងជួបជុំគ្រួសារ មើលថែឪពុកម្តាយចាស់ជរា ដោយក្តីមេត្តាបំផុត។ ក្រោយពីមានការជួយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្វាយព្រះមហាក្សត្រ ទើបព្រះបានសព្វព្រះរាជហរទ័យចេញព្រះរាជក្រឹត្យលើកលេងទោសដល់ទណ្ឌិត គង់ សភា អតីតតំណាងរាស្ត្របក្សប្រឆាំង និងជាបុគ្គលលើក១ នៃអ្នកនយោបាយប្រឆាំង ដែលសម្តេចធិបតីបានជួយផងដែរ៕