2023-12-27 04:12
471

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា បានលើកឡើងថា «បើយើងរវល់រើសដុំថ្មគប់គ្រប់ឆ្កែដែលព្រុះ យើងនឹងមិនដើរដល់គោលដៅទេ»។ នេះជាការថ្លែងរបស់សម្តេចនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ នេះ។ 

 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថាៈ ប៉ុន្មានថ្ងៃនេះ ក្រុមវាយប្រហារប្រឆាំងមួយក្រុមនៅក្រៅស្រុកដែលជ្រកក្រោមស្លាកសារព័ត៌មាន មានគ្នាប្រហែល ២០នាក់យ៉ាងច្រើន ដែលជជែកគ្នាពាក់ព័ន្ធគម្រោងកសាងព្រែកជីកហ្វូណនតេជោ ដើម្បីភ្ជាប់ពីទន្លេទៅសមុទ្រ ក្នុងការបម្រើសេដ្ឋរបស់ប្រទេសជាតិ។ 

 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកកម្ពុជា បានថ្លែងថាៈ «គម្រោងបង្កើតឲ្យមានផ្លូវទឹកដើម្បីឲ្យប្រជាពលរដ្ឋដឹកជញ្ជូនទំនិញចេញ-ចូលចង់គេវិភាគអីវិភាគចុះជាសិទ្ធិរបស់អ្នកវិភាញ ប៉ុន្តែវាជ្រុលហួសរហូតដល់ថ្ងៃម្សិលមិញ (ថ្ងៃទី២៥ធ្នូ) បង្កើតរឿងភរតែម្តង»។ 

 សម្តេចធិបតីបញ្ជាក់ថា «ខ្ញុំដឹង! ធ្វើអ្នកនយោបាយតែងតែប៉ះ ប្រៀបដូចដើមឈើកាន់តែខ្ពស់កាន់តែត្រូវខ្យល់កាន់តែខ្លាំង។ រឿងការបកស្រាយស្អីៗជារឿងរបស់ពួកឯង សម្រាប់ខ្ញុំ ការងារស្នូរផ្តោតលើប្រជាពលរដ្ឋ»។ 

 សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «ខ្ញុំចូលចិត្តពាក្យស្លោករបស់លោក វីនស្តុន ឆឺឈីល (Winston Churchill) អតីតប្រធានាធិបតីចក្រភពអង់គ្លេសដែលថា “បើយើងរវល់រើសដុំថ្មគប់គ្រប់ឆ្កែដែលព្រុះគ្រប់ឆ្កែនោះ យើងនឹងមិនដើរដល់គោលដៅទេ”» មានន័យថា អ្នកនយោបាយថ្នាក់ដឹកនាំរដ្ឋាភិបាល បើយើងរវុលពីការលើកយោបលគ្រប់តែរឿងមិនអាចសម្រេចភារកិច្ចបម្រើជាតិ និងប្រជាជនទេ។ 

 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថាៈ «ការវ៉ៃប្រហារបើមិនតបគេថាការពិតពលរដ្ឋនឹងជឿ ហើយបន្ទាប់គេនឹងថា នាយករដ្ឋមន្ត្រីហ្នឹងគ្មានភាពអំណត់ប៉ះមិនបាន រាល់ថ្ងៃនេះវាមានការវ៉ៃប្រហារច្រើនពេក»។ 

 ប៉ុន្តែអ្វីដែលសម្តេចឆ្លើយតបនោះ លោក Winston Churchill មិនបាននិយាយថា «មិនឲ្យគប់ឆ្កែនោះទេ ប៉ុន្តែកុំគប់គ្រប់តែឆ្កែ តែបើឆ្កែនោះវារត់មករកខាំយើង ជាពិសេស ជាឆ្កែឆ្កួតទាល់តែគប់ហើយ បើមិនអញ្ចឹងវានឹងខាំយើងដើរទៅមុខមិនរួច ដើម្បីការពារគោលដៅរបស់យើងជូនប្រជាពលរដ្ឋ» 

 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថាៈ «ជាការឆ្លើយតប និងបញ្ជាក់ពេលដែលមានការប្រឌិតគោលបំណងបង្កឲ្យមានបញ្ហា រាជរដ្ឋាភិបាលត្រូវមានកាតព្វកិច្ចពីរ គឺ៖ ទី១- បំភ្លឺដើម្បីឲ្យប្រជាពលរដ្ឋបានយល់ និង ទី២- កាតព្វកិច្ចការពារមន្ត្រីរដ្ឋាភិបាលរាប់សិបនាក់ដែលខិតខំធ្វើការដើម្បីបម្រើជាតិ ប៉ុន្តែគេយកទៅបកស្រាយបំភ្លើសការពិត ថាយកទៅបំផ្លាញជាតិ»