2023-11-22 11:11
495

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រោយពេលរដ្ឋាភិបាលថ្មីបង្កើតឡើងភ្លាម ប្រទេសទាំងអស់ចង់ដឹងអំពីគោលជំហរបស់រដ្ឋាភិបាលថ្មី នូវគោលនយោបាយការទូត ទំនាក់ទំនងការបរទេសដោយសម្តេចធិបតីបានបញ្ជាក់ថា  «ផ្នែកទៅលើមូលដ្ឋាននៃនិរន្តរភាព និងចីរភាព»។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា និរន្តរភាព គឺ បន្តគោលនយោបាយដែលរាជរដ្ឋាភិបាល អាណត្តិទី៦ បានធ្វើជាពិសេសការបង្កើត និងបន្តថែករក្សាទំនាក់ទំនងគ្រប់បណ្តាប្រទេសទាំងអស់ផ្នែកលើគោលការឯករាជគោរពគ្នាទៅវិញទៅមកស្របតាមច្បាប់អន្តរជាតិ គោរពផលប្រយោជន៍គ្នាទៅវិញទៅវិញទៅមកហើយទំនាក់ការទូតរវាងកម្ពុជា និងជប៉ុនក្នុងឆ្នាំំនេះកាន់់តែពិសេសខជាខួបទី៧០ នៃទំនាក់ទំនងការទូត»។

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ៥ (សេរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាថ្ងៃពុធ ១០ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣៕