ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ឆ្លងតាមការសិក្សាស្រាវជ្រាវនាពេលកន្លងមក បងប្អូនកម្មករនិយោជិក និងប្រជាពលរដ្ឋម្នាក់ ត្រូវចំណាយអស់ប្រហែល ២៥០ដុល្លារ ក្នុងការថែទាំសុខភាពក្នុងមួយឆ្នាំ ឬចន្លោះពី ១៥ទៅ៣០ដុល្លារ ក្នុងមួយខែ ករណីមិនមានរបបថែទាំសុខភាព នេះជាហេតុនាំឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនធំមិនហ៊ានទៅពិនិត្យសុខភាព ពិគ្រោះយោបលជាមួយគ្រូពេទ្យញឹកញាប់ទេ។
នាព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អញ្ជើញចូលរួមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស និងកម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» សម្តេចធបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ « ជួនកាលប្រជាពលរដ្ឋ បណ្ដោយខ្លួនឲ្យធ្លាក់ខ្លួនខ្លាំងរហូតដល់ធ្ងន់ធ្ងរពិបាកក្នុងការជួយសង្គ្រោះ កត្តាទាំងនេះវាបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសារប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់បានលទ្ធភាពការងារ និងចង្វាក់ផលិតកម្មរបស់ស្ថាប័ន រោងចក្រ ឬរបស់ខ្លួនផងដែរ»។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ការអនុវត្តកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរយៈវិភាគទានដោយស្ម័គ្រចិត្ត និងជួយពង្រីកក្នុងការគ្របបដណ្ដប់លើប្រជាពលរដ្ឋ សរុបជាង ៥លាននាក់ បូកបន្ថែមរបបថែទាំសុខភាព តាមរយៈមូលនិធិសមធម៌ជូនគ្រួសារងាយរងហានិភ័យ ដែលបានប្រកាសដាក់ឲ្យដំណើរការកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ ដែលគ្របដណ្ដប់ប្រជាជនប្រមាណជាង ៤លាននាក់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ កម្មវិធីរួមបញ្ចូលគ្នានឹងពង្រីកសេវាថែទាំសុខភាពបានប្រមាណជាង ៩លាននាក់ ដែលឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល។ នេះជាសមិទ្ធផលមួយដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ជាចម្បងបំផុតចំពោះសុខមាលភាពរបស់កម្មករ និយោជិត ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស «ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ មិនអាចទទួលបានការព្យាបាលនៅពេលដែលមានជំងឺនោះឡើយ»៕