កែប៖ ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើចំពោះក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធបានរៀបចំការអភិវឌ្ឍន៍លើវិស័យទេចរណ៍តាមរយៈយុទ្ធសាស្ត្រ «បង្កើតប្រាំ អនុវត្តបី ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវធ្វើយ៉ាងណាឲ្យតំបន់ទេសចរណ៍គ្រប់កន្លែងទាញយកសក្តានុពលជាពិសេសរៀបចំចូលរួមដើម្បីរៀបចំសេដ្ឋកិច្ចឡើងវិញ ក្រោយកូវីដ-១៩ ត្រូវបានគ្រប់គ្រងបាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ ការរៀបចំឆ្នេរសមុទ្រនៅក្នុងខេត្ត ចំនួន ០៤ រួមមាន ខេត្តកែប, កំពត, ព្រះសីហនុ និងកោះកុង នៅជាប់មាត់សមុទ្រដែលយើងប្រសិទ្ធនាមថា «តារារះនាទិសនារិតី» ឲ្យបានប្រសើរ និងក្លាយជាសាកលភាវូបនីយកម្មប្រកបដោយភាពទាក់ទាញសម្បូរបែបដែលរួមចំណែកនឹងភាពធន់ និងកំណើនសេដ្ឋកិច្ចដោយឈរលើគោលការគ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងធម្មជាតិ»។
សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ្រ កែវច័ន្ទមុនី ហ៊ុន ម៉ាណែត នាយប់ថ្ងៃអាទិត្យ ទី០៣ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមបិទពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែប ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍នៅខេត្តកែប» ស្របតាមផែនការមេទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣-២០៣៥ ដែលរដ្ឋាភិបាលបានអនុម័តកាលពីថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៣ កន្លងទៅនេះ៕