ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់សារជាថ្មីថា៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្តេជ្ញាបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅព្រះរាជាណាចក្រកម្ពុជា ឱ្យមានលក្ខណៈប្រមូលផ្តុំ, សង្គតិភាព, ប្រសិទ្ធភាព, សមធម៌ និងចីរភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ប្តេជ្ញាបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅព្រះរាជាណាចក្រកម្ពុជា ឱ្យមានលក្ខណៈប្រមូលផ្តុំ, សង្គតិភាព, ប្រសិទ្ធភាព, សមធម៌ និងចីរភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» តាមរយៈការផ្តោតកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើគ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ។
ជាក់ស្តែង នៅដើមនីតិកាលទី៧ នៃរដ្ឋសភានេះ, រាជរដ្ឋាភិបាល បានកំណត់យក «ការធ្វើស្ថាប័នូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន» ជាកម្មវិធីគោលនយោបាយអាទិភាពទី៣ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ ដើម្បីជំរុញការកសាងប្រព័ន្ធជំនួយសង្គមសំដៅកសាងសង្គមកម្ពុជាមួយដែលមានភាពធន់ និងបរិយាប័ន្ន តាមរយៈការអភិវឌ្ឍមូលធនមនុស្ស, និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្រីក្រ ក្រុមជនងាយរងគ្រោះ និង គ្រួសារងាយរងហានិភ័យ ។
លើសពីនេះ សម្តេចធិបតី ក៏បានផ្តល់អនុសាសន៍ដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ឱ្យបន្តជំរុញការអនុវត្តកម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ស្របតាមដែនសមត្ថកិច្ចរៀងៗខ្លួនដែលមានវិសាលភាពគ្របដណ្តប់គ្រប់អ្នកទទួលផលទាំងអស់ឱ្យទទួលបានលទ្ធផលតាមផែនការដែលបានគ្រោងទុក។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តទៀតថា កត្តាចម្បង គឺការមានទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋដែលជាគ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ តាមរយៈការបន្តអនុវត្តនូវគោលនយោបាយជំនួយសង្គម និងការរៀបចំប្រព័ន្ធអន្តរាគមន៍នានា ហើយជាចក្ខុវិស័យរយៈពេលវែង របស់រាជរដ្ឋាភិបាល គឺការបន្តពង្រឹងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជាឱ្យកាន់តែរឹងមាំ សំដៅផ្តល់ការគាំពារជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបពីអសន្តិសុខប្រាក់ចំណូល ក្នុងអំឡុងពេលប្រឈមនឹងហានិភ័យនានា ដែលអាចកើតមានឡើងនៅក្នុងវដ្ដជីវិតនីមួយៗ តាមរយៈការបន្តពង្រីកវិសាលភាពរបបសន្តិសុខសង្គម និងកម្មវិធីជាតិជំនួយសង្គមដែលមានស្រាប់ ទៅកាន់ក្រុមពលរដ្ឋដែលមិនទាន់ទទួលបានការគាំពារ ព្រមទាំង ពិនិត្យលទ្ធភាពដាក់ចេញនូវ របប ឬកម្មវិធីថ្មីៗ ទៅតាមភាពជាក់ស្តែងនៃការវិវឌ្ឍនៃសង្គម-សេដ្ឋកិច្ច ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ក្រុមប្រឹក្សាជាតិគាំពារសង្គម, រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា ចំពោះកិច្ចសហប្រតិបត្តិការល្អ និងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ និងគោរពតាមអភិក្រម «ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងបានកំពុងចូលរួមកែលម្អវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សំដៅជំរុញភាពធន់នៃសេដ្ឋកិច្ចគ្រួសារ, លើកកម្ពស់ជីវភាពប្រជាជន និងកាត់បន្ថយភាពក្រីក្រ តាមរយៈការគាំពារគ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ នៅកម្ពុជា ៕