កណ្តាល៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា «នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ឯកឧត្តមបណ្ឌិតនឹងអញ្ជើញទៅសហរដ្ឋអាមេរិក ក្នុងនាមរដ្ឋាភិបាល ដើម្បីចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ»។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហើបអំពីការធ្វើដំណើរកាន់សហរដ្ឋអាមេរិកនេះ នៅក្នុងឱកាសចុះជួបកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានការប្រកាស ឱ្យដឹងដែរថា «ក្នុងអំឡុងពេលនៅសហរដ្ឋអាមេរិកនេះ ឯកឧត្តមនឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅទីនោះផងដែរ។ និងបានផ្តាំផ្ញើរដល់ក្រុមប្រឆាំងផ្កាប់មួយចំនួនដែលគ្រោងនឹងធ្វើបាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាលនោះ សូមប្រុងប្រយ័ត្នខុសច្បាប់របស់អាមេរិក»។
សូមជម្រាបថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីធ្វើដំណើរទៅកាន់ប្រទេសមហាអំណាចមួយនេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមក្នងមហាសន្និបាតអង្គការសហប្រជាជាតិ៕