ភ្នំពេញ៖ សម្តេចមហាបវរបតី ហ៊ុន ម៉ាណែត នាយលរដ្ឋមន្ត្រីថ្មី នៃកម្ពុជា នឹងអញ្ជើញចូលរួម “កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា” នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី០៤កញ្ញាស្អែកនេះ។
នេះបើយោងតាមការបង្ហោះសាររបស់លើបណ្តាញទំនាក់ទំនងសង្គម របស់សម្តេចមហាបវរ នាយករដ្ឋមន្ត្រី នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣នេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរថា «សម្តេចនឹងដឹកនាំប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម “កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា” នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ចាប់ថ្ងៃទី០៤-០៧ ខែកញ្ញា ឆ្នាំ២០២៣»។
សូមជម្រាបថា បន្ទាប់ពីរាជរដ្ឋាភិបាលថ្មី អាណត្តិ៧ ចាប់កំណើត នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះមានរយៈពេលប្រមាណ ១០ថ្ងៃប៉ុណ្ណោះ ហើយការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣នេះ គឺជាការធ្វើតំណើរជាលើកដំបូងរបស់នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា ដែលនឹងបង្ហាញមុខលើឆាកអន្តរជាតិផងដែរ៕