ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាៈ សម្តេចគាំទ្រក្រសួងព័ត៌មានដែលបានអនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈអាជីពក្នុងការចុះយកព័ត៌មាន ការចែករំលែកព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន ឱ្យបានទូលំទូលាយ រហ័ស ទាន់សភាពការ ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដើម្បីបង្ហាញសភាពការណ៍ពិតជាក់ស្តែងនៅកម្ពុជា ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបែបនេះ នាឱកាសអញ្ជើញជាអធិបតីភាព ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថាៈ រាជរដ្ឋាភិបាលគាំទ្រចំពោះដំណើរការនូវកំណែទម្រង់ និងពង្រឹងអភិបាលកិច្ចល្អដោយធានានូវគុណភាព និងប្រសិទ្ធភាពការងារ ការរៀបចំឯកសារគតិយុគ្គ និងការរៀបចំសណ្តាប់ធ្នាប់វិស័យសារព័ត៌មាន ដោយផ្នែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ» ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈដើម្បីផ្សាភ្ជាប់មជ្ឈដ្ឋាន និងគាំទ្រលើវិធានការជាក់ស្តែងរបស់ក្រសួងក្នុងការកែសម្រួលពិនិត្យក្នុងការពង្រឹងរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ក្រសួង ការពង្រឹងធនធានមនុស្ស និងការរៀបចំប្រើប្រាស់ធនធានមនុស្សដែលមានស្រាប់ និងការបែងចែកបង្កើនសមត្ថភាពធនធានដែលមានស្រាប់ ដែលជាគោលដៅអាទិភាពការកែទម្រង់ស្ថាបន គឺប្រើប្រាស់ឱ្យអស់លទ្ធភាពនូវអ្វីដែលមាន ហេដ្ឋារចនាសម័្ពន្ធត្រូវពិនិត្យមើលឱ្យសមស្របតាមសភាពការណ៍ជាក់ស្តែង ឬមិនទាន់សមស្រប ការត្រួតស៊ីគ្នាយ៉ាងណាឱ្យទាន់សម័យឌីជីថល មិនអាចប្រែក្លាយតែឧបករណ៍ពី Underlock ទៅជា Digital នោះទេ ប្រសិនបើគ្មានរចនាសម្ព័ន្ធសម្រាប់អនុវត្ត រៀបចំផែនការដឹកនាំអនុវត្តប្រើប្រាស់ប្រព័ន្ធថ្មីត្រឹមត្រូវ មិនមានបទដ្ឋានគតិយុគ្គគ្រប់គ្រង និងគ្មានធនធានមនុស្សសម្រាប់ប្រើប្រាស់ និងដឹកនាំដោយមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍អំពីឧបករណ៍ និងបច្ចេកវិទ្យាទំនើបនោះបានដែរ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាៈ «ការសម្រួលប្រព័ន្ធលើទឹកចិត្ត គឺជាការសំខាន់ ការរៀបចំធនធានមនុស្ស និងការលើកទឹកចិត្តកំណែទម្រង់ និងពង្រឹងក្នុងអាណត្តិទី៧ គឺយកមនុស្សជាគោល ការពង្រឹងសមត្ថភាព សុខភាព ចំណេះដឹងរបស់ធនធានមនុស្សតាំងពីថ្នាក់ក្រោម រហូតដល់លើ» ៕