ភ្នំពេញ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងទៅកាន់មនុស្ស២ឬ៣នាក់ដែលព្យាយាមរត់ការស្នើសុំច្បាប់អនុញ្ញាតធ្វើការវិនិយោគលើការដាំដំណាំដើមកញ្ឆាថា៖ «ដាច់ខាតដរាមណា ហ៊ុន ម៉ាំណែត នៅធ្វើជានាយករដ្ឋមន្ត្រីច្បាប់នេះសម្តេចមិនឯកភាពដាច់ខាត»។
សម្តេចធិបតីបានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់កម្មវិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩” នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា «មានមនុស្ស២ឬបីនាក់បានរត់ការស្នើសុំច្បាប់មកសម្តេចដើម្បីវិនិយោដាំ “ដើមកញ្ឆា” ដើម្បីបម្រើឱ្យវិស័យសុខាភិបាល នោះប្រទេសជិតខាងគេធ្វើជារឿងរបស់គេ ប៉ុន្តែនៅកម្ពុជាសម្តេចមិនឯកភាពដាច់ខាត់ចំពោះច្បាប់នេះ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា «ការដាំកញ្ឆាយកទៅធ្វើរឿង…..ទី១ការគ្រប់គ្រប់ តើគ្រប់គ្រងបានឬអត់? ដោយគោលបំណងបញ្ជូនទៅប្រទេសកាណាដាដើម្បីធ្វើជាថ្នាំពេទ្យស្អីៗ សួរគ្រប់គ្រងបានអត់?»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកជាឧទារណ៍ថា «នៅសហរដ្ឋអាមេរិករដ្ឋខ្លះគេមានច្បាប់អនុញ្ញាតឱ្យដាំ ប៉ុន្តែគ្រប់គ្រង់អតរួចដោយសារបញ្ហាពីរ ទី១- ការគ្រប់គ្រងការប្រើប្រាស់អត់បាន គឺយកប្រើប្រាស់ជក់ដោយមិនបានយកទៅកន្លែងផលិតឱសថ និងទី២- ឱ្យអាជ្ញាប័ណ្ណដាំតែមួយម៉ឺនហិកតា ប៉ុន្តែមិនចេះអត់ ព្រោះមានការលួចដាំនៅកន្លែងផ្សេងៗនាំយកមកតាមច្រកមានច្បាប់»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ការដាំដំណាំកញ្ឆានេះ សម្រាប់កម្ពុជាគ្មានអ្វីចំណេញទេ គ្មានអីចាំវិនិយោគទេ វាមិនចំណេញអីត្រូវធ្វើវិនិយោគដីកសិកម្មរាប់ពាន់រាប់ម៉ឺនហិកតាដាំកញ្ឆាដើម្បីផ្គត់ផ្គង់ទៅដល់ក្រុមហ៊ុនផលិតថ្នាំពេទ្យនៅកាណាដានោះទេ និងសុំផ្តាំទៅអ្នកវិនិយោគមកពីក្រៅប្រទេសថា បើមកបណ្តាក់ទន់វិនិយោគដាំដំណាំកញ្ឆានៅកម្ពុជាកុំចំណាយពេលជិះយន្តហោះមកអត់ប្រយោជន៍ជូនជាព័ត៌មានមិនចាំបាច់មកទេ»៕