ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា រាជរដ្ឋាភិបាលបានចេញគោលការណ៍ថ្នាក់ជាតិ ប៉ុន្តែការអនុវត្តអាស្រ័យនឹងអ្នកនៅផ្ទាល់ [មេបញ្ជាការជួរមុខ] ភូមិ ឃុំ និងសង្កាត់ ដោយមានការគាំទ្រពីជំនាញរបស់ស្រុក រដ្ឋបាលខេត្ត រាជធានី ត្រូវបន្តការពង្រឹងសមត្ថភាព ទាំងរចនាសម្ព័ន្ធ ប្រព័ន្ធការងារ និងធនធានមនុស្ស។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា «ការពង្រឹងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយផ្តោតយកការទុកចិត្តលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន» ដូច្នេះក្រសួងមហាផ្ទៃត្រូវពង្រឹងការអនុវត្តបាតុភាព រួមទាំងទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ អំពើជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ការលួច ឆក់ ប្លន់ល្បែងស៊ីសងគ្រប់ប្រភេទ និងបញ្ហាក្មេងទំនើងជាដើម ហើយរដ្ឋបាលថ្នាក់ក្រោមជាតិចាំត្រូវចូលរួមការផ្តល់សេវាយុត្តិធម៌ក្រៅប្រព័ន្ធតុលាការជួបបងប្អូនប្រជាពលរដ្ឋ។
ពាក់ព័ន្ធនឹងការដោះវិវាទក្រៅប្រព័ន្ធតុលាការនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «សម្តេចសង្កេតឃើញថាមានការចាត់វិធានការច្រើនជាបន្តបន្ទាប់ និងថ្លែងអំណរគុណកោតសរសើរការខិតខំរបស់កងកម្លាំងនគរបាលជាតិ អាជ្ញាធរមូលដ្ឋានទាក់ទងការបង្ក្រាបនូវល្បែងស៊ីសង បញ្ហាគ្រឿងញៀន ដែលជាការខិតខំរួមគ្នាដើម្បីប្រយុទ្ធប្រឆាំង ប៉ុន្តែកិច្ចការនេះនៅមានច្រើន វាទាមទាឲ្យុងត្រូវបន្តឥឈប់ឈរហើយត្រូវរិះរកមធ្យោបាយដើម្បីទប់ទល់ទៅលើបញ្ហានេះ ព្រោះវាពាក់ព័ន្ធផ្ទាល់ជាមួយយើងទាំងអស់គ្នាតែម្តង ពាក់ព័ន្ធមូលដ្ឋានជុំវិញកន្លែងដែលយើងត្រូវរសនៅ បរិស្ថានដែកកូនចៅយើងត្រូវទៅរៀន ប្រកបរបរ អញ្ចឹងត្រូវបន្តរួមគ្នាដើម្បីធ្វើកិច្ចការងារនេះ»។
សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «ត្រូវបន្តកែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ដែលបានធ្វើជោគជ័យជាច្រើនឆ្នាំកន្លងមកនេះ»។ សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា «ការកែទម្រង់នេះ នៅតែមានសារសំខាន់ ហើយបន្តនឹងធ្វើ និងបន្តការអនុវត្តន៍»។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «បញ្ហានេះសម្តេចធ្លាប់បានលើរួចមកហើយក្នុងវរទិកាសាធារណ យើងបន្តធ្វើការពង្រឹងជាជាងពង្រីកហើយការពង្រឹងនេះ គឺទាំងសេវា និងលទ្ធផលផ្តោតទៅលើមូលដ្ឋាន ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ ០៤ចំណុច បូកជាមួយវិធានគន្លឹះ ០៥ចំណុចបន្ថែមលើយុទ្ធសាស្ត្រគោលនយោបាយផ្សេងៗ ដែលយើងមានស្រាប់ និងគោលនយោបាលបញ្ចកោណ-ដំណាក់កាលទី១នេះ គឺផ្តោតលើការពង្រឹង ការជំរុញឲ្យការផ្តល់សេវាវិស័យអប់រំ សុខាភិបាល សិក្សា កសិកម្ម ជាពិសេសសេវារដ្ឋបាលមូលដ្ឋាន»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ដូច្នេះត្រូវទាមទាក្នុងការបង្កើនលទ្ធភាពមូលដ្ឋានក្នុងការដោះស្រាយ។ អញ្ចឹងវិមជ្ឈកា និងសហវិមជ្ឈកានេះ ដែលបានធ្វើជាច្រើនអាណត្តិកន្លងមកនេះ ត្រូវតែបន្ត និងសំរួចឲ្យកាន់តែមានប្រសិទ្ធភាព យើងបានធ្វើច្រើន យើងបានផ្ទេរសិទ្ធ ប្រតិភូកម្មអំណាចយ៉ាងច្រើនដល់ថ្នាក់ក្រោមជាតិ។ សម្តេចធិបតីបានបន្ថែមថា កិច្ចការជាច្រើនបានធ្វើឲ្យប្រជាពលរដ្ឋមានការសប្បាយចិត្ត ដោយការដោះស្រាយបានកៀកជាមួយគាត់ បានលឿនទាន់ពេលវេលា ប៉ុន្តែកិច្ចទាំងនេះមិនទាន់ចប់ទេនៅបន្តធ្វើហើយរាជរដ្ឋាភិបាលអាណត្តិទី៧ ជំរុញបន្ថែម ពង្រឹងបន្ថែមទៀតយន្តការដែលមានស្រាប់៕