2024-02-22 11:02
400

\ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ ត្រូវក្តាប់ឱ្យបានស្ថិតិក្រុមហ៊ុន មីក្រី ធន់តូច និងមធ្យមទាំងអស់មានប្រភេទអ្វីខ្លះ ត្រូវទាក់ទាញឱ្យគាត់ឱ្យចូលក្នុងប្រព័ន្ធតាមរយៈការផ្សព្វផ្សាយឱ្យគាត់បានយល់អំពីអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលរៀបចំជួនគាត់ ផលដែលចូលក្នុងប្រព័ន្ធល្អជាងនៅក្រៅប្រព័ន្ធ។
   សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ពេលដែលពួកគាត់ចូលក្នុងប្រព័ន្ធកុំឱ្យមានការលំបាកដោយសារជាប់ស្អីផ្សេងៗ ហើយកិចច្ចការងារនេះបានផ្តល់គោលការណ៍ ការអនុគ្រោះប្រពន្ធអីផ្សេងៗ ដើម្បីជួយពួកគាត់ត្រូវធ្វើយ៉ាងណាឱ្យក្នុងប្រព័ន្ធវាងាយស្រួលរៀបចំផែកការប្រទាក់ក្រឡាគ្នាឱ្យក្លាយជាកម្លាំងសរុប “ប្រទេសយើងតូចប្រជាជនតិច” ប៉ុន្តែបើប្រជាជនមានមូលដ្ឋានរឹងមាំមិនសំខាន់លើបរិមាណទេ សំខាន់លើគុណភាព។
   សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «សហគ្រាសបើបូកចូលគ្នារាប់ម៉ឺនមែន ប៉ុន្តែមិនច្រើនដូចប្រទេសគេផ្សេងទេ ប្រសិនអាចបង្រួមគ្នាបាន អាចជួយគ្នាបាន ផ្នែកលើវិស័យអាចពង្រឹងវិស័យបានកិច្ចការងារសំខាន់ណាស់ ហើយបច្ចុប្បន្ននេះ បើយើងមើលភាគរយនៃផ្តល់ការងារនៅទូទាំងប្រទេសប្រហែល ៧០ភាគរយ គឺផ្តល់ដោយសហគ្រាសធន់តូច មធ្យម និងមីក្រូនេះឯង។ បើគិតពីភាគរយនៃ ផ.ស.ស គឺជាង ៦០ភាគរយ»។

   សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារ តេជោសែន» និង «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤» របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នីទីស្តីការក្រសួង៕