ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា «ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាវិធានការមួយនៃការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌» ដែលជាវិធានគន្លឹះមួយក្នុងចំណោមវិធានគន្លឹះទាំង ៥ ដែលបានដាក់ចេញកាលពីអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ កន្លងទៅ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងយ៉ាងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្នុងកិច្ចពិភាក្សា លើរបៀបវារៈសំខាន់ៗ ចំនូន ៤ ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការពិនិត្យលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្ដីពីការ បង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាវិធានការមួយនៃការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ដែលជាវិធានគន្លឹះមួយក្នុងចំណោមវិធានគន្លឹះទាំងប្រាំដែលខ្ញុំបានដាក់ចេញការពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើក ដំបូងនៅថ្ងៃ ២៤ សីហាឆ្នាំ ២០២២ កន្លងទៅ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ដទៀតថា «ដូច្នេះ របៀបវារៈនេះពិតជាមានសំខាន់ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពល រដ្ឋរបស់យើង។ ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ គឺជាយន្តកាបន្ថែមប្រព័ន្ធដោះស្រាយវិវាទ ដែលជាកិច្ចការមួយសំខាន់ណាស់ហើយរាជរដ្ឋាភិបាលអាណត្តិមុនក៏បានជំរុញនៅក្នុងការដោះស្រាយនេះដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាព និងភាពរហ័សរហួននៃការដោះស្រាយវិវាទ»។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា «ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុង គោលបំណង៖ ទី១- គឺកាត់បន្ថយការកក់ស្ទះសំណុំរឿងនៅតាមសាលាចំរះក្តី ទី២- គឺបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់ តែកៀកទៅហ្នឹងប្រជាពលរដ្ឋ និងទី៣- ធានាបាននៅសុខដុមរមនានិងយុត្តិធម៌សង្គមសម្រាប់ប្រជាពលរដ្ឋ»។
សម្តេចធិបតី បញ្ជាក់ទៀតថា ក្រៅពីការដាក់ចេញនគោលនយោបាយកម្មវិធីអាទិភាព សម្រាប់ផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋក្រីក្រគ្រួសារហានិភ័យកសិកររបស់យើងការផ្ដល់ការរៀបចំនូវយន្តការសំខាន់នេះគឺបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាផ្សេងៗជាពិសេសឈានទៅដល់ការរៀបចំឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពាលរដ្ឋដែលត្រូវការផ្តល់សេវាផ្សេងៗដែលក្នុងនោះរួមទាំងសេវាផ្លូវច្បាប់ផងដែរ៕