នារសៀលថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅវត្តមុនីប្រសិទ្ធិវង្ស ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលត្រូវជាកូន ចៅ សាច់ញាតិ ជាច្រើនរូបទៀត។
សម្ដេចក្រឡាហោម និងលោកជំទាវ បានអញ្ជើញថ្វាយនូវគ្រឿងសក្ការៈបូជា ទៀន ធូប ផ្កាភ្ញី និងប្រារព្ធកិច្ចបទនមស្ការព្រះរតនត្រ័យ សមាទាននិច្ចសីល និមន្តព្រះសង្ឃសូត្រព្រះធម៌ស្វាធ្យាយ ចម្រើនព្រះបរិត្ត និងពុទ្ធជ័យមង្គល និងថ្វាយបង្គំគុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី គឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងឧទ្ទិសថ្វាយវត្ថុសក្ដិសិទ្ធិក្នុងលោក ទេវតាអភិបាលរក្សាទីអារាមវត្តមុនីប្រសិទ្ធិវង្ស ដើម្បីចំរើននូវសេចក្ដីសុខ និងសេចក្ដីជ្រះថ្លា ព្រមទាំងសមាទានសីល និងសម្ដែងព្រះធម៌ទេសនា។
បន្ទាប់ពីបញ្ចប់កិច្ចសូត្រមន្តកាន់បិណ្ឌនាល្ងាចនេះ នាព្រឹកស្អែក សម្ដេចក្រឡាហោម នឹងអញ្ជើញនាំយកនូវចង្ហាន់ ទេយ្យទាន និងគ្រឿងបរិក្ខារ រាប់បាត្រ វេប្រគេនព្រះសង្ឃ ពហូទេវាដាឆ្លង ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វការីជន អតីតព្រះមហាក្សត្រ មហាក្សត្រីយានី ព្រះគ្រូឧបជ្ឈាយាចារ្យ ជីដូនជីតា ដែលទ្រង់បានសោយព្រះទីវង្គត អនិច្ចធម្ម និងធ្វើមរណកាលទៅហើយ ដល់ឥស្សរជន និងយុទ្ធជន បានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងដើម្បីឱ្យកូនខ្មែរបានបំពេញនូវបុណ្យកុសលនេះ៕