ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ភរិយាសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើង គិតត្រឹមរយៈពេល ២៨ថ្ងៃ នៃយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានទឹកប្រាក់បរិច្ចាគ ពីបងប្អូនប្រជាពលរដ្ឋចូលរួមសរុបជិត ៣លានដុល្លារ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានលើកឡើងថា៖ «នាងខ្ញុំសូមគោរពជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបអំពីបច្ចុប្បន្នភាព នៃទឹកប្រាក់បរិច្ចាគ ក្នុងរយៈពេល ២៨ថ្ងៃនៃយុទ្ធនាការ “ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីបងប្អូនប្រជាពលរដ្ឋ ចំនួន ១៩៩.៨៨១ នាក់ សរុបជាទឹកប្រាក់មាន ចំនួន ២.៨៥៩.៨០៨ ដុល្លារអាមេរិក»។
លោកជំទាវបណ្ឌិត បានគោរពថ្លែងអំណរគុណ ចំពោះការគាំទ្រយ៉ាងផុលផុស និងបានអំពាវនាវដល់បងប្អូនសប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការ នៃការរក្សានិរន្តរភាពកិច្ចដំណើរការរបស់ មន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ។
សូមបញ្ជាក់ថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” មានរយៈពេល ១ខែពេញ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដែលគិតមកដល់ពេលនេះមានរយៈពេល ២៨ថ្ងៃ ដោយមានការចូលរួមយ៉ាងផុលផុលជាមួយយុទ្ធនាការនេះ ដែលសបញ្ជាក់ឱ្យឃើញពីការគាំទ្រយ៉ាងផុលផុសប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំរបស់ប្រជាជាតិខ្មែរទាំងមូល៕