ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្តវះកាត់សាច់ស្អុយ ដោយដកហូត មុខតំណែង ឋានន្តរស័ក្តិ និងបណ្តាញចេញពីក្រមខ័ណ្ឌពីមន្ត្រីនគរបាលជាតិ ចំពោះលោកវរសេនីយ៍ត្រី ឈុន ស៉ីណា នាយរងការិយាល័យគ្រប់គ្រងទិន្នន័យស្ថិតិប្រជាពលរដ្ឋ នៃនាយកស្ថិតិប្រជាពលរដ្ឋ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
នេះបើយោងតាមប្រកាសរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលក្រុមការងារ msj tv ទទួលបាននៅថ្ងៃព្រហស្សត្តិ៍ ទី១១ ខែមករា ឆ្នាំ២០២៤ នេះ។
ក្រសួងមហាបានប្រកាស ត្រូវបានអនុវត្តវិន័យចំពោះលោកវរសេនីយ៍ត្រី ឈុន ស៊ីណា អត្តលេខ ៧២២២២ នាយរងការិយាល័យគ្រប់គ្រងទិន្នន័យស្ថិតិប្រជាពលរដ្ឋ នៃនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តាមរូបភាព ដកហូត មុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃបានប្រកាស ដកហូត មុខតំណែង ឋានន្តរស័ក្តិ និងបណ្តាញចេញពីក្របខ័ណ្ឌចំពោះមន្ត្រីនគរបាលជាតិជាច្រើនរូប ដោយសារពួកគេអសកម្មការងារ និងប្រព្រឹត្តល្មើសនឹងបទបញ្ជា ០០៦ តែម្តង៕