ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នងយ៉ាងដូច្នេះថា បញ្ហាគ្រឿងញៀនមិនមែនសម្រាប់តែប្រទេសកម្ពុជាប៉ុណ្ណោះទេ ប្រទេសក្នុងតំបន់ និងគ្រប់ប្រទេសទាំងអស់មានច្បាប់តឹងរឹងអ្នកជួញដូរត្រូវបានប្រហារជីវិតចោលក៏នៅមានការប្រឈមបញ្ហាគ្រឿងញៀនហ្នឹងដែរ។
នេះជាប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នងុឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩”។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា៖ ប្រទេសមហាអំណាចត្រូវចំណាយរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗក៏នៅព្រឈមនឹងបញ្ហាគ្រឿងញៀននេះ ដោយសារវាជាបញ្ហាដ៏ស្មុកស្មាញកាន់តែកើនឡើង និងមានការវិវត្តលឿនរហ័សហើយកម្ពុជាត្រូវព្រលែងមិនធ្វើកិច្ចការងារនេះទេ? និយាយបែបនេះមានន័យថា «យើងអស់សង្ឃឹម គឺអត់!»។
ម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ធ្ងន់ៗថា «យើងគ្មានជម្រើសទេ យើងមិនអានឱ្យកម្ពុជា ១០ឬ២០ឆ្នាំទៀតមិនទាន់បានអីផង ទៅជាប្រទេសមានបញ្ហាគ្រឿងញៀនពេញប្រទេសនោះទេ»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមទៀតថា «គ្រប់គ្នាទាំងអស់នៅទីនេះ មិនថាកម្លាំងប្រដាប់អាវុធ មន្ត្រីរាជកា ស៊ីវិល សុទ្ធតែមានប្រពន្ធកូន ចៅដែលរសនៅកក្នុងសង្គមផ្ទះរបស់យើងព័ន្ធទៅដោយអ្នកផ្សេង ប្រជាពលរដ្ឋចរាចរ ចល័តជារៀងរាល់ថ្ងៃ គឺចង់ឱ្យស្ថានភាពប្រទេសជាតិរបស់ជាទីកន្លែងដែលស្អាតទៅដល់….កុំឱ្យវាមាន ស្អាតបរិស្ថានវាល្អមួយហើយ ប៉ុន្តែស្អាតមួយនោះ គឺ “ស្អាតសន្តិសុខ” ដែលបញ្ហាសន្តិសុខនេះវាជារឿងដ៏សំខាន់បំផុត ព្រោះប្រទេសយើងធ្លាប់មានសង្គ្រាម ឥឡូវសង្គ្រាមចប់នៅសង្គ្រាមផ្លូវចិត្តវិញម្តង»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «កក្តាដែលសម្តេចបានលើកឡើងនេះ ត្រូវធ្វើឱ្យយើងគិតគូនៅក្នុងក្របខ័ណ្ឌធ្វើយ៉ាងណាដើម្បីធានាអនាគត់មួយសម្រាប់កូនចៅជំនាន់ក្រោយ សម្រាប់បរិស្ថានក្នុងប្រទេស ឥឡូវបាមានបញ្ហាហើយបើសិនជាមិនធ្វើអ្វីសោះបញ្ហានេះនឹងត្រូវស្មុកស្មាញកាន់តែខ្លាំងទៅថ្ងៃអនាគត់។ សម្រាប់ការធ្វើយើងត្រូវចៀសឱ្យផុតពីការធ្វើដូចជាការវែកចកនោះវាទៅមិនអស់ទេ»៕