2024-04-09 12:04
359

ភ្នំពេញ៖ នាឱកាសចូលរួមបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «សារៈសំខាន និងភាពចាំបាច់មិនអាចខ្វះបានរវាងផែនការ ស្ថិតិប្រជាជន និងការអភិវឌ្ឍទៅនឹងកក្តាថ្មីៗដែលមិនអាចខ្វះបានហើយត្រូវការគ្នាទៅវិញទៅមក, ទិន្នន័យត្រឹមត្រូវធ្វើ្យយើងដាក់ចេញនូវផែនការត្រឹមត្រូវ, ទិន្នន័យគ្រប់ជ្រុងជ្រោយធ្វើឱ្យយើងដាក់ចេញផែនការធានានូវនិរន្តភាព និងប្រសិទ្ធភាព នៃការអភិវឌ្ឍ»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា «បច្ចប្បន្ននេះ គឺធ្វើអ្វីផ្នែកទៅលើវិទ្យាសាស្ត្រ និងមែនផ្នែកលើគ្រូទាយនោះទេ ត្រូវមានផែនការយូអង្វែង ប្រៀបធៀប និងការវិវឌ្ឍវិស័យសេដ្ឋកិច្ច ការប្រែប្រួលនៅលើពិភពលោក វិស័យនយោបាយ និងសន្តិសុខជាតិ»។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា «ការរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលវែងជាតិ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណជាដើម ដែលមានរយៈ២៥ឆ្នាំបើរៀបចំផែនការតាមអារម្មណ៍ តាមការនឹកឃើញមួយឆ្នាំឬពីរឆ្នាំម្តងដោយគ្មានទិសដៅមានសុគតភាពរយៈពេលវែងនោះទេ គឺពិតវល់ហើយធនធានមនុស្សក៏មិនអាចធានាបានដែរ ដូច្នេះផែនការនេះ គឺសំខាន់លើការប្រមួលវិភាពទិន្នន័យបានច្បាស់លាស់»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «ការរៀបចំផែនការមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងតម្រូវការសង្គមត្រូវទាមទានូវទិន្នន័យច្បាស់លាស់ត្រូវ ដើម្បីធានានូវប្រសិទ្ធភាព ដូច្នេះការងារស្ថិតិប្រជាពលរដ្ឋ និងផែនការត្រូវអនុវត្តដោយប្រកាន់ខ្ជាប់នូវអភិក្រម “ចីរភាពនៃប្រព័ន្ធតួអង្គតែមួយ” ដែលបង្កើតកម្លាំងចលករគ្រប់ភាគីពាក់ព័ន្ធ និងការអនុវត្តការងារកែទម្រង់ព្រម និងមានសុគតភាពជាមួយគ្នា និងការពង្រឹងអភិបាលកិច្ច និងគុណភាពស្ថាប័ន»៕