2023-11-17 10:11
549

ភ្នំពេញ៖ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រជាពលរដ្ឋទទួលរងការកាប់សម្លាប់មិនមែនតែសាសនាព្រះពុទ្ធទេ គឺគ្រប់សាសនាទាំអស់ សម្លាប់ជារួមតែម្តងហើយការរស់ឡើងវិញ ក៏ដូចគ្នាបន្ទាប់ពីឆ្លងផុតពីរបប ប៉ុល ពត បានរស់រានមានជីវិតឡើងវិញមិនថាទេ។ នេះជាប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 
   សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ ការផ្តល់ឱកាសចូលរួមក្នុងជីវភាពសង្គម និងគ្រប់តថភាពទាំងអស់មិនថានយោបាយ សាសនា សង្គម នៅក្នុងជួរមន្ត្រីរាជរដ្ឋាភិបាល គឺបានផ្តល់ឱកាសដូចគ្នាសម្រាប់សាសនិកមកពីគ្រប់សាសនា។ នយោបាយ «ឈ្នះ!ឈ្ន!» របស់សម្តេចតេជោដែលបង្កើតឡើងមកនេះ បានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅឆ្នាំ១៩៩៨ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់រួចផុតពីការស្លាប់។ 
   សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីស្រោចស្រពព្រះសុគន្ធវារី «ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជា» នៅថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣៕